១–«នាទីអក្សរសាស្ត្រ» ថ្ងៃនេះសូមជូននាទីបកស្រាយអក្សរសាស្ត្រខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាតឆ្លើយតបទៅនឹងសំនួររបស់ប្រជាពុទ្ធសាសនិកខ្មែរស្ដីពីពាក្យក្នុងភាសាខ្មែរដូចជា​ ​«វិសេស» ឬ «ពិសេស» និងការបញ្ចេញសម្លេងពាក្យខ្មែរផ្សេងៗ។
២–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​ ផលិតជាឃ្លិបសម្លេងដោយ ក្រុមព្រះសុរិយា ដែលជាក្រុមយុវជនស្រាវជ្រាវចម្រៀង និងភាពយន្តសម័យមុនឆ្នាំ ១៩៧៥។ ក្រុមព្រះសុរិយាពុំមែនជា អ្នក Youtube ឬក៏ជា Blogger នោះទេ តែជាស្ថាប័នអ្នកស្រាវជ្រាវឯករាជ្យ (sic)!
វគ្គទី ៤ ៖ ខ្មែរក្រហមចូលប្លន់ម៉ូតូដល់ក្នុងវត្តឧណ្ណាលោមដ៏គួរអោយរន្ធត់
៣–«នាទីតន្ត្រីប្រចាំថ្ងៃ»
កាលពីថ្ងៃច័ន្ទសប្ដាហ៍កន្លងទៅខ្ញុំបានយកចម្រៀងពិរោះរបស់សម្លាញ់ពីរនាក់ គឺ Paul Simon និង Art Garfunkel ឈ្មោះ «The Sound of Silence» យកមកចាក់ជូនលោកអ្នកនាងស្ដាប់។ ថ្ងៃនេះសូមជូនចម្រៀង​មួយបទទៀតរបស់អ្នកទាំងពីរដែលចាត់ថាពិរោះនិងមានន័យជ្រាលជ្រៅមិនចាញ់បទមុនឡើយ។ បទនេះឈ្មោះ «Bridge Over Troubled Water ស្ពានឆ្លងស្ទឹងរំជួលចិត្ត» ។ 
៤–នាទី «សុខភាពយើង»
និយាយអំពីប៊ីចេង​ឬ MSG គេថាវានាំឲ្យកើតមហារីក ចិននៅស្រុកចិនកុម្មុយនិស្តស្លាប់ ដោយសារ​មហារីក ៣,២១០,០០០ នាក់កាលពី ឆ្នាំ ២០២២​ (ព្រោះចិនចូលចិត្តប៊ីចេង?) ។
៥–នាទី «ពីនេះពីនោះ»
តើបក្សសាធារណរដ្ឋអាចចាប់ដៃគ្នាធ្វើការចោទប្រកាន់ Joe Biden នៅមុខសភាបានឬអត់? មតិខាងឆ្វេងថាអត់បានទេព្រោះ ពួកស្ដាំនិយមបែកបាក់គ្នា។
ទឹកជន់លិចស្រុកចិន។
ទឹកលិចជន់នៅក្រុង​ឡាម៉ិក អារ៉ាប៉ីសាអ៊ូឌិត នគរអ្នកគោរពព្រះអាឡោះ។
ទួរគីរងកម្មរញ្ជួយផែនដីម្ដងទៀតយ៉ាងធ្ងន់ធ្ងរ។
នៅតំបន់ហ្កាហ្សា អ៊ីស្រាអែលកំពុងធ្វើសង្គ្រាមរូងក្រោមដីជាមួយពួកហាម៉ាស់៕