November 18, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/11-18-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃវគ្គទី ៣ ៖ ដំណឹងនៃការជម្លៀសប្រជាជនចេញពីរដ្ឋធានី២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង ថ្ងៃនេះសូមជូនអំណានសៀវភៅរឿង «គុកនយោបាយ» របស់លោកប៊ុណ្ណ ចន្ទ-ម៉ុល វគ្គទី ១៨ ។វគ្គនេះលោកប៊ុនចន្ទ-ម៉ុលបន្តបរិយាយអំពីជីវិតរស់នៅដ៏សែនលំបាកវេទនានៅគុកកោះត្រឡាច។៣–នាទី «តន្ត្រីប្រចាំសប្ដាហ៍» សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។៤–នាទី «ពីនេះពីនោះ» «នាយករត់មុនត្រី» ដែលល្បងខ្វាងតែងតាំងខុសច្បាប់កំពូលរបស់នគររំដួល។គេថា តេជគុណ ឬអន្ទិត សានសុជា ជាគីង្គក់លក់ថ្នាំស្រែង។ចេញសង្ឃអច្ឆរិយៈ អាញ្ញ ឬ វនវាសី មកឲ្យខ្មែរផ្អើលតាមសុំកន្ទុយលេខទៀតហើយ។ស្ដាប់លោកសារិនអធិប្បាយអំពីកំហុសឬជម្លោះសិប្បនិមិត្តរវាងសានសុជានឹង វនវាសី។ប្រធានាធិបតីចិនកុម្មុយនិស្ត ស៊ីជិនពិង សុំជានាជាមួយមេច័ក្រព័ត្រនិយម ស.រ.អ. នាជំនួបកំពូលនៅសានហ្វ្រានស៊ិស្កូ ១៤-១៥-១៦ វិច្ឆិកា ២០២៣។ធុងម៉ាហ្ស៊ូតចំណុះ ២៥០០ លីត្រតម្លៃជាង ២០០០ ដុល្លារដែលយើងបញ្ជាទិញសម្រាប់បំប៉នត្រាក់ទ័របុរីអង្គរ។ អរគុណធម្មិកព្រហ្ម ដែលចូលរួមវិភាគទាន ១០០០ ដុល្លារ ៕