November 15, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/11-15-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–នាទី «សាសនាសាកល ៖ ឥស្លាម»សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម ដល់ត្រង់វគ្គស្ដីពីជំំនឿចំំពោះ មូហាំំម៉ាត់់ថាជាព្យាការី និងជាអ្នកនាំំសាររបស់អាឡោះចុងក្រោយបង្អស់។២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបាឋកថារបស់លោកបណ្ឌិតក្រោមចំណងជើងថា «ការជះឥទ្ធិពលវប្បធម៌នៅឥណ្ឌូចិនសម័យបូរាណ»លោកជឿថាជនជាតិភាគតិចកួយជាពិសេស បានជួយឲ្យខ្មែរក្លាយជាអាណាចក្រដ៏ធំធេងព្រោះកួយពូកែរឿងស្លដែកនិងទាក់ហើយផ្សាំងដំរី។រោងស្លដែកដែលជាសំណាកនៃស្ថានីយស្លដែករបស់ជនជាតិដើមភាគតិចកួយនៅកំពង់ស្វាយ ខេត្តកំពង់ធំ។ជនជាតិកួយនៅខេត្តសុរិន្ទ ស្រុកសៀមសព្វថ្ងៃជាអ្នកឯកទេសខាងទាក់និងផ្សាំងដំរីព្រៃ។៣–នាទី «កំណាព្យសាបគំនិត» លោកថាច់ពីយ៉ាអ្នកជាយក្រុងប៉ារីស ស្នើជូនកំណាព្យឈ្មោះ «កំពង់ឆ្នាំងស្រវាំងភ្នែក» និពន្ធដោយលោកអ៊ុកប៉ាត នៅមូលូហ្ស៍ប្រទេសបារាំង និង អានជូនស្ដាប់ដោយលោកណនហ៊ីនៃប្រទេសបែលហ្ស៊ិក–វគ្គនេះបន្តរៀបរាប់ពីភូមិឃុំនៅស្រុកនានារបស់ខេត្តកំពង់ឆ្នាំង។៤–«នាទីតន្ត្រីប្រចាំថ្ងៃ»សូមជូនចម្រៀងឈ្មោះ «ដើមត្នោត» ជាចម្រៀងមរតកបូរាណ ហើយច្រៀងដោយអ្នកនិងនាងណាក៏មិនដឹងដែរទេ។ អញ្ជើញស្ដាប់លេងៗ ។៥–នាទី «ពីនេះពី័នោះ»សុំអធ្យាស្រ័យផងចុះ ថ្ងៃនេះ មិនពីនេះពីនោះមួយថ្ងៃទៀត។