១–«នាទីអក្សរសាស្ត្រ» ថ្ងៃនេះសូមជូននាទីបកស្រាយអក្សរសាស្ត្រខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាតឆ្លើយតបទៅនឹងសំនួររបស់ប្រជាពុទ្ធសាសនិកខ្មែរស្ដីពីពាក្យក្នុងភាសាខ្មែរដូចជា​ «ភិសវង់» ជាដើម។
២–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​ ផលិតជាឃ្លិបសម្លេងដោយ ក្រុមព្រះសុរិយា ដែលជាក្រុមយុវជនស្រាវជ្រាវចម្រៀង និងភាពយន្តសម័យមុនឆ្នាំ ១៩៧៥។ ក្រុមព្រះសុរិយាពុំមែនជា អ្នក Youtube ឬក៏ជា Blogger នោះទេ តែជាស្ថាប័នអ្នកស្រាវជ្រាវឯករាជ្យ (sic)!
វគ្គទី ២ ៖ សេចក្តីប្រកាសមួយចេញពីវិទ្យុជាតិដែលយើងសប្បាយផង និងភ័យភិតផង។
នាំគ្នាដាក់អាវុធ​សុំចុះចាញ់ដោយសង្ឃឹមថាសម្ដេចឪមកជួយកូនចៅ​ តែខុសបំណងស្រឡះ សម្ដេចឪត្រូវពួកអាអាវខ្មៅខ្មៅចាប់ឃុំខ្លួនក្នុងវាំងឡើងធាត់ទ្រលុកៗ ។
រួចខ្មែរក្រហមក៏បណ្ដេញអ្នកក្រុងទាំងអស់ឲ្យចេញទៅទីជនបទ។
៣–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនភ្លេងមួយបទរបស់អ្នកចម្រៀងភ្លោះ Paul Simon និង Garfunkel ឈ្មោះ «The Sound of Silence ឬសម្លេងនៃភាពគថ្លង់» ។ Garfunkel ណែនាំថា​នេះគឺជាចម្រៀងរបស់មនុស្សដែលមិនមានសមត្ថភាពក្នុងការទាក់ទងជាមួយអ្នកដទៃ មិនតែជាលក្ខណៈអន្តរជាតិប៉ុណ្ណោះទេ តែជាពិសេសគឺខាងផ្លូវសីលធម៌ចិត្តគំនិតផងដែរ។ ដូច្នេះអ្វីលោកអ្នកឃើញនៅជុំវិញខ្លួនលោកអ្នកគឺមនុស្សដែលពុំមានសមត្ថភាពក្នុងការស្រឡាញ់គ្នា គេហៅជម្ងឺនេះថា «សម្លេងនៃភាពគថ្លង់» ។
៤–នាទី «ពីនេះពីនោះ»
ទាហានអ៊ីស្រាអែល IDF បានចូលដល់កណ្ដាលក្រុង ហ្កាហ្សាតាំងពីសប្ដាហ៍មុន ហើយបានប្ដេជ្ញាចិត្តថាត្រូវតែកម្ទេចអង្គការហាម៉ាស់ឲ្យសូន្យពូជ។
ពេល​ IDF ចូលទៅដល់កណ្ដាលក្រុងហ្កាហ្សា ប្រជាជនប៉ាឡេស្ទីនបានចេញមកលើកទង់ស សុំកុំបាញ់និងទម្លាក់គ្រាប់បែកទៀត ពួកហាម៉ាស់វាពួននៅក្រោមដី តែអ្នកស្រុកនៅលើដីត្រូវរងកម្មខ្លាំងក្លាណាស់។
តាំងពីអ៊ីស្រាអែលប្រកាសសង្គ្រាមវាយលុកចូលមកតំបន់ហ្កាហ្សា ជនប៉ាឡេស្ទីនស្លាប់អស់ ជាង ១១,០០០ នាក់ហើយ ៤០% ជាស្ត្រី​និងកុមារ។
សមាជិកបុរីអង្គរណាប្រាថ្នាចូលរួមផ្សងសំណាងទិញឆ្នោតកសាងបុរីអង្គរនៅ ​3271 S Chicken Rd, Rowland, NC 28383 សូមអញ្ជើញដាក់ផុកមកម្នាក់​ ១០០ ​ដុល្លារ សម្រាប់ទិញឆ្នោត​ Powerball & Mega Millions គឺទិញទាល់តែអស់ដើមទុនទើបឈប់។
បុស្បុកលោកតាគុយ​នៅបុរីអង្គរ សុំឲ្យលោកតាជួយកូនចៅឲ្យត្រូវឆ្នោតផងមក៕