November 12, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/11-12-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹងឬអត្តសញ្ញាណខ្មែរក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ វគ្គទី ១១ ។លោកសាស្ត្រាចារ្យអធិប្បាយអំពីជំនឿសាសនាខ្មែរមុនការចូលមកដល់នៃព្រហ្មញ្ញនិងពុទ្ធសាសនាក្នុងតំបន់គឺសាសនាជី ជឿរឿងឧត្តមភាពនៃសត្វក្រពើនិងនាងគង្ហ៊ីង។ល។២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយសានសុវិទ្យថ្ងៃនេះសូមជូនវគ្គទី ១៥៨ នៃកម្រងរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រី ដោយវគ្គនេះជាវគ្គបន្តរឿង «ព្រះអង្គម្ចាស់អះម៉ាត់និងទេពធីតាប៉ារីបានូរ» ដល់ត្រង់ស៊ុលតង់ឥណ្ឌាបានបញ្ជូនស្រីមេធ្មប់ឲ្យទៅស៊ើបរឿងព្រះអង្គម្ចាស់អះម៉ាត់ដោយចង់ដឹងថាព្រះអង្គទៅលាក់ខ្លួននៅទីណាជាមួយអ្នកណា។៣–«នាទីតន្ត្រីប្រចាំថ្ងៃ»សូមជូនចម្រៀងមនោសញ្ចេតនារបស់លោកស៊ីនស៊ីសាមុតដែលតុំ សារ៉ាដេតបានយកមកច្រៀងឡើងវិញឈ្មោះ «រាត្រីមាត់ស្ទឹងសង្កែ» ។៤–នាទី «ពីនេះពីនោះ»កុំខឹងខ្ញុំណា ដែលសុំផ្ដាច់សម្ព័ន្ធបាបកម្មលួចលាក់ពីក្រោយខ្នងភរិយា។ផែនដីនរកសម្រាប់ប្រជាជនប៉ាឡេស្ទីនរកទីបញ្ចប់គ្មាន។ក្រុង Gaza ខ្ទេចខ្ទីដោយសារគំនិតពួកហាម៉ាស់ចង់ហុតឈាមពួកជវិហ្វ។ជាងពុម្ពក្បាច់បុស្បុក។