១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ថ្ងៃនេះអ្នកគ្រូរៀបរាប់អំពីប្រជាប្រិយភាពរបស់ស្ដេចសីហនុសម័យសង្គមរាស្ត្រនិយម​និងសម្ដែងការសោកស្ដាយដែលព្រះអង្គក្លាយជាអ្នកជួយយួន​ អនុញ្ញាតឲ្យយួនចូលមកតាំងទ័ពនៅលើទឹកដីខ្មែរ​និងជាអ្នកបង្កសង្គ្រាមខ្មែរទល់នឹងខ្មែរដោយការអំពាវនាវឲ្យខ្មែរចូលព្រៃម៉ាគីស៍
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៥៤ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដោយវគ្គនេះឋិតក្នុងភាគទី ៤៦ រឿង​ «ព្រះអង្គម្ចាស់ អាហម៉ាត់ និងទេពធីតា ​ប៉ារីបានួរ»។ ដល់ត្រង់ព្រះអង្គម្ចាស់ទាំង ៣​ រកបានរបស់អស្ចារ្យម្នាក់មួយយក​មកថ្វាយស៊ុលតង់ឥណ្ឌាជាបិតា​ក្នុងការប្រជែងគ្នាយកប្អូនជីដូនមួយជាជាយា។
៣–នាទី «កំណាព្យសាបគំនិត»​ សូមជូនកំណាព្យឈ្មោះ «កំពង់ឆ្នាំងស្រវាំងភ្នែក» និពន្ធដោយលោកអ៊ុកប៉ាត​ នៅមូលូហ្ស៍ ប្រទេសបារាំង និង អានជូនស្ដាប់ដោយលោកណណ ហ៊ី នៃប្រទេស​បែលហ្ស៊ិក។
កំពង់ចម្លងខេត្តកំពង់ឆ្នាំងស្រវាំងភ្នែក។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ» 
សូមជូនចម្រៀងស៊ីនស៊ីសាមុតឈ្មោះ «មិនបាច់រ៉ាយរ៉ាប់» ។
៥–នាទី «ពីនេះពីនោះ»
ផលវិបាកនៃសង្គ្រាម Israel-Hamas នៅក្នុងតំបន់ Gaza ៕