October 31, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/10-31-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–នាទី «ប្រវត្តិដែលខ្មែរគួរដឹង៖ ហេតុអ្វីបានជាយួនរុករានទន្ទ្រានយកកម្ពុជា?» ដែលរៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយផ្អែកលើឯកសារប្រវត្តិសាស្ត្រជាច្រើនរួមទាំងសៀវភៅលោក Stephen J. Morris ឈ្មោះ «Why Vietnam Invaded Cambodia» ។ វគ្គទី ៤ ។យួនប្រើល្បិចដដែលៗ យកដីពីប្រទេសជិតខាងគឺលក់រាជធីតាអាយុ ១៣ ឆ្នាំ ឲ្យស្ដេចចាមកាលពីសតវត្សទី ១៤ គឺនៅឆ្នាំ ១៣០៦ ដូរយកខេត្ត ២ រួចលក់ម្ចាស់ក្សត្រីកូជិនឲ្យជ័យជេដ្ឋាទី ២ ប្ដូរយកសិទ្ធិចូលមកតាំងប៉ុស្តិ៍គយនៅកម្ពុជាក្រោមកាលពីដើមសតវត្សទី ១៧ ។២–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda បកប្រែជាខេមរភាសាដោយលោកទេព ម៉េងឃាននៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៧២ ។ខ្មែរក្រហមប៉ុលពតអួតក្អេងក្អាងថាបានទទួលជ័យជំនះលើកងទ័ពឈ្លានពានយួនបាញ់តង់យួនឆេះអស់ ១០ គ្រឿង។៣–នាទី «តន្ត្រីប្រចាំថ្ងៃសូមជូនបទព្រះរាជនិពន្ធឈ្មោះ «ជំនោរវិច្ឆិកា» ស្វាគមន៍ខែវិច្ឆិកាថ្ងៃស្អែក។៤–នាទី «ពីនេះពី័នោះ»លាវជំពាក់លុយចិនបានរថភ្លើងល្បឿនលឿន អាខ្វាងចង់បានដែរខ្ចីលុយចិន ៤ពាន់លានដុល្លារ។ជំនឿលើ Falun Gong នៅទសវត្ស ១៩៩០ ធ្វើឲ្ចិនកុម្មុយនិស្តភ័យ ប្រញាប់បង្ក្រាបដាច់ខាត។ចិនកុម្មុយនិស្តចាប់និងសម្លាប់ពួក Falun Gong អស់ជាច្រើន។មេដឹកនាំ Falun Gong ឈ្មោះ Li Hongzhi តាំងខ្លួនជាព្រះមានលុយរាប់រយលានដុល្លារនាំប្រពន្ធកូនមកនៅអាមេរិកនៅឆ្នាំ ១៩៩៦។