១–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង​ឬ អត្តសញ្ញាណខ្មែរ​ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ វគ្គទី​ ៩។
រឿងជំនឿស្ដីពីសាសនាជី សត្វក្រពើ ទង់ក្រពើ នាងគង្ហីង និង គោលការណ៍គោរពចំពោះគ្រូទាំង ៥ មាន មេ បា​ តា ​ព្រះ ចៅ ជាការយល់ឃើញរបស់លោកសាស្ត្រាចារ្យកេង វ៉ាន់សាក់ផ្ទាល់​។ មានអ្នកខ្លះចាត់ទុកលោកថាជាមនុស្សឈ្លើយអត្តនោម័តិ ខុសគេខុសឯង។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៥៤ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលម្ចាស់ក្សត្រី Sheherazade និទានថ្វាយព្រះស្វាមី Shah Sharya ទ្រង់ព្រះសណ្ដាប់ ដោយវគ្គនេះជាវគ្គបន្តនៃភាគទី ៤៦ រឿង​ «ព្រះអង្គម្ចាស់ អាហម៉ាត់ និងទេពធីតា​ប៉ារីបានួរ» រៀបរាប់អំពីការផ្សងព្រេងរបស់ព្រអង្គម្ចាស់នីមួយៗ​ទាំង ៣ ក្នុងការស្វែងរករបស់អស្ចារ្យ យក មកផ្គាប់ព្រះទ័យស៊ុលតង់ជាបិតាក្នុងបំណងដណ្ដើមយកប្អូនស្រីជីដូនមួយ។
៣–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «Sealed with A Kiss» ច្រៀងដោយ Brian Hyland និងបទ«បើនឹងព្រាត់ហើយ» ច្រៀងដោយលោកស៊ីនស៊ីសាមុត ជាចម្រៀងចង្វាក់និងទំនងបែបបទតែមួយ​តែទំនុកខុសគ្នា។
៤–នាទី «ពីនេះពីនោះ»
ពួកវិភាគវិទូ អះអាងថាចិននឹងដួលរលំផ្នែកសេដ្ឋកិច្ចក្នុងមិនយូរខាងមុខ។
អ្នកវិភាគ៖ សង្គ្រាមនៅអ៊ុយក្រែនអាចរីករាលដាលជាសង្គ្រាមប្រើអាវុធនុយក្លេអ៊ែរ ។
ប្រើស្រោមជើងរឹតកំភួនជួយព្យាបាលជម្ងឺនោមយប់ Nocturia ៕