១–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» ប៉ុលពត​ឬ​យួនហូជីមិញ? និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​
វគ្គទី ៤៣ ដែលនិយាយពីជីវភាពនៅជំរំជនភៀសខ្លួនឯជាយដែនខ្មែរ-ថៃ​និងប្រវត្តិ​អ្នកតស៊ូខ្មែរដូចជា​តា​មូលអ្នកបង្រួបបង្រួមកម្លាំងកតាំងពួកខ្មែរឥស្សរៈ​និងកូនប្រុសរបស់គាត់លោក​វរសេនីយ៍ឯកមូលសារី។
២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង
សូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុណ្ណ ចន្ទ-ម៉ុល វគ្គទី ១៥ និយាយពីជាប់គុកនៅព្រៃនគរ និង​សរសើរយួនដែលជាកញ្ជះបារាំងដូចខ្មែរដែរតែយួនវាចេះទាមទារឲ្យអ្នកទោសវាបានទទួលការចិញ្ចឹមគ្រប់គ្រងបានសមរម្យ​ខុសពីខ្មែរដែលគ្មានអ្នកណាអើពើនឹងជីវិតអ្នកជាប់គុកឡើយ។
គុក Chi Hoa ព្រៃនគរ សាងជំនួសគុកធំចាស់របស់អាណានិគមបារាំង។
៣–នាទី «តន្ត្រីប្រចាំសប្ដាហ៍»​ រៀបរៀងដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ (រូបថតថតជាមួយស្វាមីចៅតាខេងនិងបុត្រី)​ ប្រចាំសប្ដាហ៍។
៤–នាទី «ពីនេះពីនោះ» 
អតីតនាយករដ្ឋមន្ត្រី លីកឹគាង​បានចាកឋាននេះទៅហើយ ពាក្យចចាមអារ៉ាមថាស៊ីជិនពិងជាអ្នកបញ្ជូនទៅ។
ស៊ីជិនពិងប្រកាសបន្តបណ្ដាក់ទុនលើគម្រោងខ្សែក្រវាត់និងថ្នល់ជាប្រាក់ ១០៦,៦០០ លានដុល្លារអាមេរិកថែមទៀត ក្រោយបានបោះទុនអស់ ៩៦២,០០០​ លានដុល្លារតាំងពីឆ្នាំ ២០១៣ ទៅហើយ។
ប្រើស្រោមជើងរឹតកំភួនជួយបំបាត់ជម្ងឺនោមយប់ ឬ Nocturia បានយ៉ាងមានប្រសិទ្ធិភាព។
មួយវិធីទៀតគឺដេកយោលអង្រឹងពេលរសៀល ១​ថ្ងៃ កន្លះម៉ោង៕