១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ថ្ងៃនេះអ្នកគ្រូលាំងភាពអយុត្តិធម៌នៃប្រព័ន្ធយុត្តិធម៌ខ្មែរបច្ចុប្បន្នដែលកាត់ទោសលោកថាច់សេដ្ឋាអនុប្រធានបក្សភ្លើងទៀនឲ្យជាប់គុក ៣ ​ឆ្នាំ​និងពិន័យ ៤​ លានរៀល ​(US$1,000) ទៀត​ ក្រោយចាប់លោកដាក់គុកមិនឲ្យនៅក្រៅឃុំតាំងពីដើមឆ្នាំនេះមក។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៥៣ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលម្ចាស់ក្សត្រី Sheherazade និទានថ្វាយព្រះស្វាមី Shah Sharya ទ្រង់ព្រះសណ្ដាប់ ដោយវគ្គនេះឋិតក្នុងភាគទី ៤៦ រឿង​ «ព្រះអង្គម្ចាស់ អាហម៉ាត់ និងទេពធីតា​ប៉ារីបានួរ»។ រឿងនេះផ្ដើមដោយ ព្រះអង្គម្ចាស់ ៣ អង្គនៃនគរ ​១ បេតីប្អូនស្រីជីដូនមួយតែមួយអង្គដូចគ្នា ទើបស៊ុលតង់ជាបិតាឲ្យបុត្រាទាំង​ ៣ ប្រជែងគ្នារករបស់វិសេសមកថ្វាយ។ ម្ចាស់អង្គណារកបានរបស់គាប់ព្រះទ័យព្រះបិតា​ អង្គនោះនឹងបានម្ចាស់ក្សត្រីជាជាយា។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ» 
សូមជូនចម្រៀងកំសាន្ត​ឈ្មោះ «សុំពឹងបងមួយ» គឺពឹងឲ្យធ្វើជាសង្សារទៅបង្ហាញអ្នកស្រុក ច្រៀងដោយ៖ វី ឌីណែត និង នី រតនា ដកស្រង់ពីយូធូប 👉 សុំពឹងបងមួយ | វី ឌីណែត – នី រតនា
៤–នាទី «ពីនេះពីនោះ»
ខ្មែរត្រូវនាំគ្នាដាស់វិញ្ញាណកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសស្ដីពីកម្ពុជា ឲ្យនៅមានជីវិត​និងត្រូវយកមកអនុវត្តឲ្យបានពេញលេញ។