October 23, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/10-23-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–នាទី «ពុទ្ធដីកាសម្ដេច»ថ្ងៃនេះសូមជូននាទីបកស្រាយអក្សរសាស្ត្រខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាតឆ្លើយតបទៅនឹងសំនួរថា «សារពត៌មាន» អានយ៉ាងណាទើបត្រូវហើយប្រែថាអ្វី។២–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀងឬអ្នកស្រី គឹម ធីអ៊ូយ វគ្គទី ៤២ ។យាយទៀងសម្រេចចិត្តចាកចោលមាតុភូមិទីពីរ ដោយជួលរ៉ឺម៉កម៉ូតូពីក្បាលខ្មោចបាត់ដំបងទៅកាន់ភូមិនិមិត្តអស់មាស១ជី។៣–នាទី «តន្ត្រីប្រចាំថ្ងៃ»សូមជូនបទកំពុងល្បីក្នុងTikTok ចម្រៀងថៃ «วอนลมฝากรัก» ច្រៀងដោយ แนนซี่ ท็อปไลน์ និងបទ «ប្រាំឆ្នាំទៀតម៉ែ» ច្រៀងដោយ ឆោមនិមល។៤–នាទី «ពីនេះពីនោះ»ដោយសារមានការច្រឡំបល់ដាក់លេខសេរីរឿង ១០០១យប់ខុស ខ្ញុំសុំលើកយកវគ្គទី ១៥១ពិតប្រាកដមកផ្សាយ តដោយវគ្គទីដោយសារខ្ញុំដាក់លេខសេរីខុស ថ្ងៃនេះសូមជូនវគ្គទី ១៥១ នៃកម្រងរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រី ដែលជាវគ្គបន្តនៃរឿងសេះមានសិល្ប៍អាចហោះហើរដើរអាកាសបានដល់ត្រង់ជាងសាងសេះជនជាតិឥណ្ឌាសងសឹកស្ដេចហក្រុងពែរ្ស៍និងព្រះអង្គម្ចាស់ហ្វ៊ីរ៉ូសាហ្វ ដោយចាប់ម្ចាស់ក្សត្រីនគរ បេងហ្កាល់បង្ហោះយកទៅបាត់ មុនដែលព្រះនាងនឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃស៊ុលតង់នគរកាស្ហមីរ៕