October 22, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/10-22-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download ១–សេចក្ដីរាយការណ៍របស់លោកថាច់ពីយ៉ាពីក្រុងប៉ារីសប្រទេសបារាំងស្ដីពីមហាបាតុកម្មរំឭកខួបទី ៣២ នៃកិច្ចព្រមព្រៀងសន្តិភាពស្ដីពីកម្ពុជាថ្ងៃ ២៣ តុលា ១៩៩១ ដែលលោកសមរង្ស៊ីបានទៅចូលរួមគឺមានវត្តមាននៅ Place de la République ដែរមុនបាតុករនឹងធ្វើដំណើរបន្តទៅ Place de la Bastille ។ ២–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹងឬ អត្តសញ្ញាណខ្មែរក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ វគ្គទី៨។ លោកកេងវ៉ាន់សាក់ថាក្នុងរឿង «រាមាយណៈ» របស់កវីវាល្មិកិនៃប្រទេសឥណ្ឌា ព្រះរាមសក្តិសមជាអវតាររបស់ព្រះនារាយណ៍ ខណៈដែលក្នុង.. រឿង «រាមកេរ្តិ៍» របស់ខ្មែរ ព្រះរាមជាមនុស្សកំសាកហើយមិនកាន់សច្ចៈ សន្យាហើយតែមិនធ្វើតាមសន្យា ថែមជាមនុស្សមានល្បិចកលកខ្វក់ដូចជាព្រះរាមចូលកោដ្ឋបញ្ឆោតនាងសីតាជាដើមដែលសុទ្ធតែជាអំពើរបស់មជនពាល។ ៣–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយសានសុវិទ្យ ថ្ងៃនេះសូមជូនវគ្គទី ១៥១ នៃកម្រងរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រី ដែលជាវគ្គបញ្ចប់នៃរឿងសេះមានសិល្ប៍អាចហោះហើរដើរអាកាសបានដល់ត្រង់ព្រះអង្គម្ចាស់ហ្វ៊ីរ៉ូសាហ្វរាជបុត្រនៃស៊ុលតង់ប្រទេសពែរ្ស៍ជួយរំដោះម្ចាស់ក្សត្រីនគរបេងហ្កាលពីស៊ុលតង់នគរកាស្ហមីរដោយប្រើសេះហោះ។ ៤–«នាទីតន្ត្រីប្រចាំថ្ងៃ» សូមអញ្ជើញស្ដាប់បទចំរៀងជប៉ុនឈ្មោះ «Kitakuninoharu — រដូវស្លឹកឈើលាស់នៅភូមិភាគខាងជើង» ច្រៀងដោយលោក សេន ម៉ាសាអុ កាលពីឆ្នាំ ១៩៧៧ និងចំរៀងទំនងដដែលតែជាភាសាខ្មែរឈ្មោះ «វណ្ណៈស្នេហ៍» ច្រៀងដោយលោក ព្រាប សុវត្តិ និង អ្នកស្រី ហ៊ឹម ស៊ីវន។ ៥–នាទី «ពីនេះពីនោះ» ព្រលឹង១៨មីនា១៩៧០ចាប់ផ្តើមរះឡើងវិញហើយចាប់តាំងពីទិវាមហាបាតុកម្ម ២១ តុលា ២០២៣ នេះតទៅ!!!! ព្រលឹងអន្ទងកូនខ្មែរឲ្យដេញយួនចេញពី កម្ពុជា۔۔۔۔។ «សាមគ្គីតស៊ូកុំឲ្យស្លាប់ជាតិ ខ្លួនស្លាប់កើតទៀត ជាតិស្លាប់សាបសូន្យ!» «ត្រីក្រឹមល្អស្រស់ព្រោះស្រកា បក្សីបក្សាល្អព្រោះលោមា រាត្រីភ្លឺស្រស់ព្រោះចន្ទ្រា មនុស្សពិតសោភាព្រោះមានសីល។» បរិយាកាសនៅក្រុងប៉ារីសថ្ងៃសៅរ៍ ២១ តុលា ២០២៣ ពេលដែលខ្មែរគ្រប់និន្នាការ មានរួមទាំងសកម្មជនស្នេហាជាតិ អ្នកនយោបាយ ព្រះភិក្ខុសង្ឃ និងប្រជាជនទូទៅ នាំគ្នាមករំឭកខួបឆ្នាំទី ៣២ នៃ កិច្ចព្រមព្រៀងសន្តិភាពក្រុង ប៉ារីស ២៣ តុលា ១៩៩១ ។ លោកប៉ែនវ៉ាណូចង្អុលមេឃ និងលោកលីពឿងបង្ហាញសារពេលចប់បាតុកម្មនាក្រុងប៉ារីសកាលពីថ្ងៃសៅរ៍៕