October 21, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/10-21-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» ប៉ុលពតឬយួនហូជីមិញ? និពន្ធដោយយាយទៀងឬអ្នកស្រី គឹម ធីអ៊ូយ វគ្គទី ៤១ ដែលនិយាយពីសម័យបូដូយគ្រប់គ្រងកម្ពុជានាទសវត្សឆ្នាំ ១៩៨០ ដោយពួកមេដឹកនាំខ្មែរតាំងពី ហេងសំរិនចុះមកគឺសុទ្ធតែជាអតីតខ្មែរយៀកមិញឬជាយួនសុទ្ធ ខណៈដែលប្រជាជនខ្មែរនាំគ្នាចាកចេញចោលស្រុកទៅកាន់កាន់ប្រទេសជិតខាងទាំងហ្វូងៗ។២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំងសូមជូនអំណានសៀវភៅរឿង «គុកនយោបាយ» របស់លោកប៊ុណ្ណ ចន្ទ-ម៉ុល វគ្គទី១៤ ។គុកនៅកោះត្រឡាចសម័យអាណានិគមនិយមបារាំងសេស។៣–នាទី «តន្ត្រីប្រចាំសប្ដាហ៍» រៀបរៀងដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ (រូបថតថតជាមួយស្វាមីចៅតាខេងនិងបុត្រី) ប្រចាំសប្ដាហ៍។៤–នាទី «ពីនេះពីនោះ» ព្រះអង្គម្ចាស់ Harry នៃសហរាជាណាចក្រអង់គ្លេស ក៏ទ្រង់ស្រវាំងព្រះនេត្រអភិសេក Meghan Markle ជាព្រះជាយាហើយដែរ ទាំងដែលនាងអតីតតារាទូរទស្សន៍អាមេរិករូបនេះធ្លាប់មានប្រុសឈ្មោលមកមុនហើយ។ របស់បែបនេះគេលែងប្រកាន់អស់ហើយ ញោម!សង្គ្រាមអ៊ីស្រាអែលប្រឆាំងហាម៉ាស់ក្នុងក្រុងហ្កាហ្សាមើលទៅមិនចប់ងាយៗឡើយ ព្រោះអ្វីឬ?