១–នាទី «ធម្មកថា»
សូមជូនព្រះធម្មទេសនាដោយភិក្ខុជួន កក្កដា រឿងល្បីស្ដីពីភិក្ខុវនវាសីមានបារមី និង មានព្រះជន្មដល់ទៅ ១២២ វស្សា​ ទាំងដែលមុខមាត់នៅខ្ចីល្ហក់ បណ្ដាលឲ្យពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាខ្ពស់ហើយលែងចង់គោរពសង្ឃដែលនៅតាមវត្ត មានកុដិធំៗ ស្អាតៗ គង់។
២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ» វគ្គទី ២៤ ជូនស្ដាប់…
ស្ដីពី «អាខ្វាង» ឡោមព័ទ្ធការពារខ្លួនដោយអង្គរក្សពីគ្រប់ទិស។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «Et Pourtant!» ច្រៀងដោយ Charles Aznavour និងបទ «ទោះយ៉ាងណា» ច្រៀងដោយ​ស៊ីនស៊ីសាមុត ដែលចាត់ថាពិរោះទាំងពីរ។
៤–នាទី «ពីនេះពីនោះ» 
យុវជនខ្មែរដែល World Bank អះអាងថា ៩៩.១៥​% មានការងារធ្វើ តាមពិតហើយចោលផ្ទះចោលសម្បែងចោលកូនឲ្យតាយាយចិញ្ចឹមនាំគ្នាធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសដទៃសោះ!
សូមមើលមុខ ​(ត្រូវប្រើកែវយឹតឆ្លុះ) ពួកឧកញ៉ាឧកញ៉ុកនៃ Cambodian Oknha Association ទាំង ​៣២ ​នាក់ដែលតំណាងឲ្យឧកញ៉ាខ្មែរ ១៣០០ នាក់។