១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ស្ដីពីអង្គការយួនដែលបញ្ជាឲ្យពួកខ្មែរក្រហមចង្រៃ​សម្លាប់ខ្មែរគ្នាឯងអស់ស្ទើរពាយ។
២–នាទី «និទានអារ៉ាប់» ​រឿង ១០០១​ យប់​ឬ ឯកសហស្សរាត្រី

ថ្ងៃនេះសូមជូនវគ្គទី ១៥០ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលម្ចាស់ក្សត្រី Sheherazade និទានថ្វាយព្រះស្វាមី Shah Sharya ទ្រង់ព្រះសណ្ដាប់ ដោយវគ្គនេះនឹងបន្តរៀបរាប់អំពីសេះមានសិល្ប៍​ដែលបានហោះនាំព្រះអង្គម្ចាស់ស៊ីរ៉ូសាហ្វនៃប្រទេសពែរ្ស៍​ទៅចុះនៅវាំងម្ចាស់ក្សត្រីនគរបេងហ្កាល់។

៣–នាទី «តន្ត្រីប្រចាំថ្ងៃ» 
សូមជូនកន្ទ្រឹមចង្វាក់បទ «ផ្កាក្រោមខ្នើយ» ដាក់ឈ្មោះថា «ស្រណោះភ្នំរូង» ច្រៀងដោយ​ โก้ ภานุพงษ์​ (កូ ផានុផុង)។
៤–នាទី «ពីនេះពីនោះ»
ការងារគណៈកម្មការប្រតិបត្តិបុរីអង្គរផាវយ៉ៃ៖ ជួយដាំដើមត្នោត ២២​ដើម ចាក់ពុម្ពក្បាច់សម្រាប់លំអ​បុស្បុក យកសម្រាមទៅចាក់ លាងបង្គន់ បាញ់ថ្នាំសម្លាប់រុយ សុទ្ធតែការងារអាយុជីវិតបុរីអង្គរ! ជេមស៍ ស៊ូ! ស៊ូ!