១–នាទី «ពុទ្ធដីកាសម្ដេច»

សូមជូនសេចក្ដីអធិប្បាយរបស់សម្តេចព្រះសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ សម្តេចព្រះសង្ឃរាជគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ពីហេតុដែលព្រះអង្គបានសម្គាល់ខ្មែរណាដែលជា ​«អាចោរបំផ្លាញភាសាជាតិ»។

២–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ​​ វគ្គទី ៤០ ​។
នៅកំពង់ទឹកអ្នកលឿងខ្មែរនិងមិនមែនខ្មែរជិះសាឡង់ឆ្លងទន្លេមេកុង បម្រុងរត់ទៅយួនខាងត្បូង​តែដឹងថាយួនហាណូយវាយយកព្រៃនគរបានទៅហើយកាលពីថ្ងៃ ៣០​ មេសា ១៩៧៥ ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ផ្កាក្រោមខ្នើយ»​ច្រៀងដោយអ្នកចម្រៀងភ្លេងកន្ទ្រឹមវ័យក្មេងកញ្ញា เมย์ วารินทร์ ។
៤–នាទី «ពីនេះពីនោះ»
ក្រុងហ្កាហ្សា​ក្លាយទៅជាសមុទ្រភ្លើងក្រោមការវាយប្រហារសងសឹករបស់អ៊ីស្រាអែល។ សូមជូនប្រវត្តិសង្ខេបនៃជម្លោះអារ៉ាប់-អ៊ីស្រាអែល៕