October 15, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/10-15-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹងឬ អត្តសញ្ញាណខ្មែរក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ។វគ្គទី ៧ លោកសាស្ត្រាចារ្យពន្យល់អំពីក្រុមបារគូ/បាគូរនិងសាសនាជីរបស់ខ្មែរបុរាណ។២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយសានសុវិទ្យថ្ងៃនេះសូមជូនវគ្គទី ១៤៩ នៃកម្រងរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រី ដែលជាវគ្គបន្តនៃរឿងសេះមានសិល្ប៍អាចហោះហើរដើរអាកាសបានដល់ត្រង់ព្រះអង្គម្ចាស់ហ្វ៊ីរ៉ូសាហ្វរាជបុត្រនៃស៊ុលតង់ប្រទេសពែរ្ស៍ឡើងជិះសេះយន្ត ហោះទៅបាត់ដោយមិនបានសួរជាងឥណ្ឌាអំពីវិធីបញ្ជាឲ្យសេះហោះត្រឡប់មកទីដើមវិញ។៣–«នាទីតន្ត្រីប្រចាំថ្ងៃ»សូមអញ្ជើញស្ដាប់លោកកុយវណ្ណានៅប្រទេសបារាំងច្រៀងបទមនោសញ្ចេតនាឈ្មោះ «សុរិយារៀបលិច» ។៤–នាទី «ពីនេះពីនោះ»សង្គ្រាម Israel-Hamas ឆាបឆេះតំបន់ Gaza ប៉ែកខាងត្បូងប្រទេស Israel ហើយ។PRP ឬ Platelet-Rich Plasma ជាអ្វីនៅត្រងណា?វិធីព្យាបាលជម្ងឺឈឺស្មាដោយប្រើ PRP ៖ បូមឈាមពីអ្នកជម្ងឺ យកទៅដាក់ម៉ាស៊ីនបង្វិល បង្វិលឲ្យសមាសភាគរបស់ឈាមធ្លាក់ទៅនៅដោយឡែកពីគ្នា រួចយកម្ជុលបូម PRP ពីបំពង់ទីប យកទៅចាក់ត្រង់កន្លែងដែលឈឺ៕