១–វគ្គបញ្ចប់នៃបទសន្ទនាតុមូលរវាង​លោកថាច់ពីយ៉ានៅ ​ប្រទេសបារាំង លោកប៉ែន វ៉ាណូ​នៅប្រទេសបារាំង និង​​លោក ប៊ុនឆន នៅប្រទេសហុល្លង់ ។
ប្រធានបទទី ៣ សួរថា​តើខ្មែរនៅតាមប្រទេសនានានាំគ្នាធ្វើបាតុកម្មប្រឆាំងត្រកូលហ៊ុនក្រាញអំណាច​ជាការចាំបាច់ដែរឬទេ?
២–នាទី “ធម្មកថា” 
សម្ដែងដោយភិក្ខុ សាន​ភារ៉េត ស្ដីពីប្រវត្តិនៃបុណ្យភ្ជុំបិណ្ឌនៅស្រុកខ្មែរយើង។
៣–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងអានវគ្គទី ២៣ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ» ជូនស្ដាប់…
ហ៊ុនសែនពូកែរឿងបង្ក្រាបបាតុករ​និងកំទេចគូប្រជែងនយោបាយតាំងពីទសវត្សឆ្នាំ ១៩៩០​រហូតមក។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងចិនឈ្មោះ «The Little Flower of Tears» ជាភាសាចិន​ច្រៀងដោយ ជិង​ស្ហាង និង ​«ចម្រៀងស្នេហ៍» ជាភាសាខ្មែរច្រៀងដោយ​ស៊ីនស៊ីសាមុត។
៤–នាទី «ពីនេះពីនោះ» 
ពួកហាម៉ាស់បានអាវុធពីណា ដោយវិធីណា​កាលបើត្រូវឡោមព័ទ្ធបិទព្រំដែនដូចជាប់គុកឥតដំបូលដូច្នេះនោះ?
ប៉ាឡេស្ទីនជាឆ្អឹងស្លាក់កអ៊ីស្រាអែលមកយូរហើយ។
គ្នាកូនក៏ឲ្យគ្នាកូនទៅមិនបានទេឬអ្វី?