១–បទសន្ទនាតុមូលរវាង​លោកថាច់ពីយ៉ានៅ ​ប្រទេសបារាំង លោកប៉ែន វ៉ាណូ​នៅប្រទេសបារាំងដែរ និង​​លោក ប៊ុនឆន នៅប្រទេសហុល្លង់ ។
សូមជូនវគ្គទី ២ ដែលជាការឆ្លើយតបទៅនឹងសំណួរស្ដីពីការយកពន្ធពីអ្នកកាត់សក់ ដែលរដ្ឋាភិបាលថ្មីបានយកមកបញ្ចូល ខណៈដែលលុបចោលពន្ធទីសត្តឃាតទៅវិញ។
២–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ផ្ដន្ទាទោស​អាជ្ញាធរភ្នំពេញដែលកាលពីខែសីហាឆ្នាំទៅមិញបានចាប់យុវជនខ្មែរដាក់ គុកពីបទថាកាលពី ៧ ​ឆ្នាំមុនគេបានតវ៉ាការបង្កើតផ្នែកភាសាខ្មែរយកមកបង្ខំឲ្យកូនខ្មែររៀនភាសាយួននៅសាកលវិទ្យាល័យភ្នំពេញ។
៣–នាទី «និទានអារ៉ាប់» ​រឿង ១០០១​ យប់​ឬ ឯកសហស្សរាត្រី

ថ្ងៃនេះសូមជូនវគ្គទី ១៤៨ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលម្ចាស់ក្សត្រី Sheherazade និទានថ្វាយព្រះស្វាមី Shah Sharya ទ្រង់ព្រះសណ្ដាប់ ដោយវគ្គនេះនឹងរៀបរាប់អំពីសេះមានសិល្ប៍​ដែលអាចហោះហើរដើរអាកាសបាន។

៤–នាទី «តន្ត្រីប្រចាំថ្ងៃ» 
សូមជូនបទ «ស្រណោះបិណ្ឌភ្ជុំ» និពន្ធទំនុកច្រៀងដោយ សុន រដ្ឋា សម្រួលបទភ្លេងដោយ ឡុង គឹមលាង និង ច្រៀងដោយ អនុស្សាវរីយ៌។
៥–នាទី «ពីនេះពីនោះ»
ការសងសឹករបស់ពួកអ៊ីស្រាអែលមានភាពកាចសាហាវអមនុស្សធម៌មិនខុសពីការឆ្មក់ចូលមកវាយប្រហារបង្ហូរឈាមក្នុងភូមិនានានៅក្នុងប្រទេសអ៊ីស្រាអែលដោយពួកឧទ្ទាមហាម៉ាស់កាលពីថ្ងៃសៅរ៍ទី ៧​ តុលានោះប៉ុន្មានទេ មានតែទ្វគុណជាច្រើនដង​ទាំងនេះព្រោះប្រជាជនប៉ាឡេស្ទីនជាង​ ២ លាននាក់រស់នៅជាន់កគ្នាក្នុងតំបន់ហ្កាហ្សាទំហំស្ទើរតែប៉ុនគ្នានឹងខេត្តកណ្ដាលរបស់នគររំដួល។ ពួកជ្វីហ្វដែលខូចឈ្មោះខូចសម្លេងដោយសារបណ្ដែតបណ្ដោយឲ្យពួកហាម៉ាស់ចូលមកសម្លាប់កូនប្រពន្ធដល់ក្នុងផ្ទះបែបនេះបានកែនទាហានបម្រុង ៣០ ម៉ឺននាក់ថែមទៀត រួមទាំងអស់មានទាហានប្រមាណ ៩០​ ម៉ឺននាក់ កំពុងត្រៀមចូលលុកលុយបោសម្អាតពួកហាម៉ាស់ទម្លាក់ទឹកសមុទ្រ ព្រោះតំបន់ហ្កាហ្សាប្រៀបដូចគុកអត់ដំបូល។ ​ពេលនេះអ៊ីស្រាអែលកំពុងវាយកម្ទេចហេត្ថរចនាសម្ព័ន្ធទាំងអស់របស់រដ្ឋអនាថានេះ​ថែមផ្ដាច់ ទឹក ភ្លើង និង​អាហារ មិនឲ្យអ្នកណាផ្ញើទៅជួយសង្គ្រោះប្រជាជន​២​លាននាក់ដែលរកតែកន្លែងរត់គេចពីកាំជ្រួចហ្វូង មីស្ស៊ីល​និង​គ្រាប់បែកពីយន្តហោះប្រដេញ​ក៏ពុំមាន។​ កម្ម!
ក្រុងហ្កាហ្សា​ប្រែសភាពទៅជាគំនរឥដ្ឋគំនរថ្ម​ដូច​នៅ ស៊ីរី​ លីប៊ី​ និង​អ៊ីរ៉ាក់អីអស់ហ្នឹងមួយទៀតហើយ។
អ្នកនាំពាក្យអង្គការ SaveCambodia ថ្លែងផ្ទាល់មាត់ប្រាប់អ.ស.ប. ថារដ្ឋាភិបាលហ៊ុនម៉ាណែតខុសច្បាប់។
សមាគម២៣​តុលា​១៩៩១ អធិប្បាយថាហេតុអ្វីបានជាចង់ឲ្យ អ.ប.ជ. ទុកអាសនៈកម្ពុជានៅទំនេរមួយរយៈសិន៕