October 10, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/10-10-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–នាទី «ប្រវត្តិដែលខ្មែរគួរដឹង៖ ហេតុអ្វីបានជាយួនរុករានទន្ទ្រានយកកម្ពុជា?» ដែលរៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយផ្អែកលើសៀវភៅរបស់លោក Stephen J. Morris ឈ្មោះ «Why Vietnam Invaded Cambodia» វគ្គទី ១ ។២–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda បកប្រែជាខេមរភាសាដោយលោកទេព ម៉េងឃាននៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៦៩ ។៣–នាទី «តន្ត្រីប្រចាំថ្ងៃ»សូមជូនចម្រៀងស្នេហាជាតិឈ្មោះ «ឱខេមរាអើយ!» និពន្ធនិងច្រៀងដោយ អន្ទិតសាន សុជា។៤–នាទី «ពីនេះពី័នោះ»Trump បន្ទោស Joe Biden ថាធ្វើឲ្យកើតសង្គ្រាមនៅ Israel ។Israel ប្រកាសសង្គ្រាមជាមួយប៉ាឡេស្ទីន បាញ់បំផ្លាញអគារ ទីតាំង សាកលវិទ្យាល័យ មន្ទីរពេទ្យនិងបិទទឹក ភ្លើង សាំង ស្បៀងអាហារមិនឲ្យចូលតំបន់ Gaza Strip ។ពីក្រោមឡើងលើ៖ កោសិកាឈាមក្រហម – PRP (Platelet-Rich Plasma) & PPP (Platelet-Poor Plasma)។