១–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង​ឬ អត្តសញ្ញាណខ្មែរ​ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ។
ចូលដល់វគ្គទី ៦ ដែលខុសពីក្បួនខ្មែរទូទៅលោកសាស្ត្រាចារ្យបានបញ្ជាក់ថាភាសាខ្មែរពុំមានព្យញ្ជនៈឃោសៈ អឃោសៈ​ឡើយ តែមានសម្លេងចេញ និងសម្លេងចូលទៅវិញ ហើយលោកក៏បានរៀបរាប់អំពីពួកបារគូ។
ពួកបារគូ ដែលក្នុងទស្សនៈលោកសាស្ត្រាចារ្យ គឺជាអ្នកប្រាជ្ញខ្មែរពូកែខាងគិតនិងគូរ ជាមេបាខាងគូសវាស។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៤៧ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលជាវគ្គបន្តនៃរឿងរបស់ អាលី កូស៊ីយ៉ា ជាឈ្មួញម្នាក់នៃក្រុងបាកដាដដែលត្រូវមិត្តភក្ដិលួចមាសដែលខ្លួនលាក់ក្នុងឳទិនប្រេងអូលីវដែលគេបានផ្ញើទុកនឹងមិត្ត។
៣–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមអញ្ជើញស្ដាប់លោកកុយវណ្ណា​នៅប្រទេសបារាំងច្រៀងបទ «ជំរំតាទុំ» រំលឹកដល់សម័យតស៊ូនៅជាយដែនខ្មែរ-ថៃ​ ក្នុងតំបន់ជួរភ្នំដងរែក។
៤–នាទី «ពីនេះពីនោះ»
ការវាយប្រហារបែបមិនឲ្យដឹងខ្លួនជាមុនរបស់ពួក Hamas ទៅលើប្រទេស Israel កាលពីព្រលឹមថ្ងៃសៅរ៍។