១–នាទី “ធម្មកថា” អធិប្បាយធម៌របស់ព្រះពុទ្ធ
សូមជូនវគ្គបញ្ចប់​ នៃ «បទសិក្សាអំពីចរិតខ្មែរ» សម្ដែងដោយ​ព្រះតេជគុណចន្ទប្បិយោ រីម ចាន់រ៉ា។
២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងអានវគ្គទី ២២ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ» ជូនស្ដាប់…
ស្ដីពីផែនការសម្លាប់ក្រុមយុវជននៅស្ពានកោះពេជ្រ ដោយបង្អើលឲ្យរត់ជាន់គ្នាស្លាប់អស់ជិត​ ៤០០​ នាក់​និងរបួស ​៧០០ ​នាក់កាលពីបុណ្យអុំទូកឆ្នាំ ២០១០ រួមទាំងបកអាក្រាតការសម្ដែងហ៊ីយួនធ្វើជាយំសម្រក់ទឹកភ្នែករបស់ហ៊ុន សែននិងភរិយាយួនរបស់ខ្លួន។
តារាទឹកភ្នែកទាំងប្ដីទាំងប្រពន្ធដែលកំពុងសម្ដែងបទយំយួនឲ្យខ្មែរមើល។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ខែភ្ជុំនឹកស្រុក»​ច្រៀងដោយកញ្ញា សួស វីហ្សា។
៤–នាទី «ពីនេះពីនោះ» 
រុស្ស៊ីបាញ់មីស្ស៊ីលមកលើក្រុង Kharkiv​បណ្ដាលឲ្យស្លាប់ជនស៊ីវិលជាង​៥០​នាក់។
Jim Jourdan គាំទ្របេក្ខភាព Trumpហើយ Trumpគាំទ្របេក្ខភាពរបស់ Jim Jourdan ជាប្រធានសភាសហរដ្ឋអាមេរិក៕