October 2, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/10-02-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download ១–នាទី “ធម្មកថា” សូមជូនទេសនាអំពីភាពប្លែកគ្នារវាងហីនយាន និងមហាយាន សម្តែងដោយព្រះមហាវិមលធម្ម ពិន សែម។ ការគ្រងចីវរ ស្លៀកពាក់ក៏ខុសគ្នាទៅហើយ។ ២–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀងឬអ្នកស្រី គឹម ធីអ៊ូយ វគ្គទី ៣៦។ Hanoi បានបញ្ជូន Achar Mien ហៅ Son Ngoc Minh និងពួកខ្មែរកុម្មុយនីស្តផ្សេងទៀតដូចជា Siev Heng និង Tou Samuth ឲ្យមកបោកខ្មែរនៅកម្ពុជាកណ្ដាល។ អាចោរលក់ជាតិបីក្បាលដែលបន្តពូជពីពួកខ្មែរយៀកមិញ។ ៣–នាទី «តន្ត្រីប្រចាំថ្ងៃ» សូមជូនបទ «ផ្កាក្រោមខ្នើយ»ច្រៀងដោយ ប៊ុន សំបូរ ដៃទ្រ៖ នាយផ្លក់ ដៃអក៖ Barang KB។ សូមជូនបទ «ផ្កាក្រោមខ្នើយ» របស់ นก สายน้ำ ដដែលតែយកមកច្រៀងឡើងវិញដោយនាង เมย์ วารินทร์ នៃវង់ ไทบ้าน การดนตรี ខេត្តសុរិន្ទ។ ส่องแสงรุ่งเรืองชัย អ្នកនិពន្ធបទ «ផ្កាក្រោមខ្នើយ» ៤–នាទី «ពីនេះពីនោះ» សូមស្ដាប់លោកសមរង្ស៊ីនិយាយប្រាប់ពីប្រវត្តិរូបគណបក្សយួនបង្កើតប្រជាជនកម្ពុជា។ Donald Trump ទៅញិវយ៉កប្រឈមមុខចៅក្រមដែលលោកហៅ «អាមិនគ្រប់ទឹក!» ចៅក្រមកាត់ក្ដី Arthur Engoron នៃសាលាដំបូងសង្កាត់ Manhattan ចាំតែពិន័យ Trump ២៥០ លានដុល្លារ។ បុរីអង្គរដាំត្នោតបាន ២២ ដើមហើយនៅថ្ងៃ ៣០ កញ្ញា ២០២៣។