១–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង​ឬ អត្តសញ្ញាណខ្មែរ​ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ។

ចូលដល់វគ្គទី ៥ ដែលលោកសាស្ត្រាចារ្យ ខុសពីក្បួនខ្មែរទូទៅបានបញ្ជាក់ថាភាសាខ្មែរមិនមានព្យញ្ជនៈឃោសៈ អឃោសៈ​ទេ តែមានសម្លេងចេញ និងសម្លេងចូលទៅវិញ ដែលមានខ្មែរមួយភាគីទៀត គឺភាគីសម្ដេចជួនណាត ​មិនទទួលយកគំនិតនេះ។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៤៥ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលជាភាគបញ្ចប់នៃរឿង អាលី បាបា​និង​ចោរ​ ៤០ ​នាក់ ដល់ត្រង់ Morgiana ជួយអាលី បាបា កម្ចាត់មេនៃចោរ ៤០ នាក់។
៣–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមអញ្ជើញស្ដាប់លោកកុយវណ្ណា​នៅប្រទេសបារាំងដាស់សតិលោកអ្នកនាងនិងអំពាវនាវាឲ្យខ្មែរក្រោកឡើង​ព្រោះពេល​វេលាដល់ហើយ។
៤–នាទី «ពីនេះពីនោះ»
ស្អីទៅ កោសិកាមេ ឬ Stem Cells?
ឡាគ្លីនិកសាំងហ្កាពួរ នៅភ្នំពេញ​មាន​ព្យាបាលជម្ងឺដោយប្រើ​ Stem Cells ក្នុងតម្លៃមិត្តភាព អាសយដ្ឋាន៖ Songkat, 706 Street 1986, Phnom Penh 120801, Cambodia។
ក្រលៀននៅកៀនភ្លៅ! អាមេរិកាំង​ហៅ Groin!
Kidneys គឺ វក្កំ ឬតម្រងមូត្រ​មិនមែនក្រលៀនទេ។​​ ទឹកនោមត្រងចេញពីឈាមក្នុងវក្កំរួចហូរចូល Bladder គឺប្លោកនោមឬ មូត្រាស័យ។ កុំច្រឡំប្លោកនោមនឹងពងស្វាស ដែលអាមេរិកាំងហៅ Testicles៕