September 30, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/09-30-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» ប៉ុលពតឬយួនហូជីមិញ? និពន្ធដោយយាយទៀងឬអ្នកស្រី គឹម ធីអ៊ូយ វគ្គទី ៣៥ ដែលនិយាយពីសេចក្ដីទុក្ខវេទនារបស់ខ្មែរក្រោមរបបខ្មែរក្រហម។ពេលខ្មែរអត់អំបិលស៊ី យួនបានយកអំបិលមកចែក ធ្វើមើលតែវាហ្នឹងចិត្តល្អនឹងខ្មែរណាស់។២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំងសូមជូនអំណានសៀវភៅរឿង «គុកនយោបាយ» របស់លោកប៊ុណ្ណ ចន្ទ-ម៉ុល វគ្គទី១១ ។៣–នាទី «តន្ត្រីប្រចាំថ្ងៃ»សូមជូនបទ «ផាត់ជាយ» របស់អ្នកស្រីរស់សេរីសុទ្ធា យកមកច្រៀងឡើងវិញដោយ អ្នកស្រីស៊ានកេត្យា។៤–នាទី «ពីនេះពីនោះ» ប្រសាសន៍លោកប្រធានសមរង្ស៊ីនាជំនួបជាមួយបងប្អូនខ្មែរអ្នកស្នេហាជាតិនៅក្រុងវ៉ាស៊ីនតោនថ្ងៃទី ២៨ កញ្ញា២០២៣។លោកប៉ែនវ៉ាណូនៃក្រុមប្រឹក្សា ២៣ តុលា ១៩៩១ អធិប្បាយអំពីហេតុផលនៃការទាមទារឲ្យអ.ស.ប. ព្យួរអាសនៈកម្ពុជាបណ្ដោះអាសន្ន។គុណប្រយោជន៍ខាងកម្ចាត់ព្រូននិងសម្លាប់កោសិកាមហារីករបស់គ្រាប់ល្ហុងមួយថ្ងៃ ៣ គ្រាប់។