September 27, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/09-27-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–នាទី «សាសនាសាកល»សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម ដល់ត្រង់ គោលការណ៍ជំនឿទាំង៦យ៉ាងក្នុងការទទួលស្គាល់ថាមានព្រះជាម្ចាស់តែមួយព្រះអង្គគត់គឺអល់ឡោះ។២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន»ថ្ងៃនេះសូមជូនបទសន្ទនាជាមួយលោកលីដារាវុធនៃវិទ្យាស្ថានរៃយំដែលសាកសួរលោកសាស្ត្រចារ្យអំពីបុណ្យភ្ជុំដែលនឹងមានរៀបចំធ្វើជាប្រពៃណីពី ១រោចដល់១៥រោចខែភទ្របទគឺចាប់ពីថ្ងៃដាច់ខែកញ្ញាដល់ ថ្ងៃ ១៤ តុលាខាងមុខនេះ។៣–នាទី «តន្ត្រីប្រចាំថ្ងៃ»ថ្ងៃនេះសូមជូនបទ «មួយម៉ឺនអាល័យ» ច្រៀងដោយស៊ីនស៊ីសាមុត។៤–នាទី «ពីនេះពីនោះ» បើចូបៃដឹនចុះចេញត្រូវចាប់ ត្រូវអ៊ិមភីជ្ឍដោយសភាកុងហ្ក្រេ តើអ្នកណាមកជំនួសជាប្រធានាធិបតី?អាមេរិកចង់បានតួត្លុកធ្វើប្រធានាធិបតីដូចអ៊ុយក្រែន តែមិនមែនឈ្មោះហ្សាឡិនស្គី!ចង់បានដើមត្នោតដើម្បីឲ្យនឹកដល់ស្រុកខ្លះប៉ុណ្ណោះ៕