September 26, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/09-26-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download ១–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក David Chandler ហើយនៅក្នុងវគ្គទី ៣៣ នេះមានរៀបរាប់អំពីទំនាក់ទំនងរវាងស្ដេចសៀមរាមាទី ១ និង ទី ២ ជាមួយចក្រពត្រាធិរាជយួន យ៉ា ឡុងនិងមិញ ម៉ាង។ រាមាទី ១ ឬព្រះពុទ្ធយ៉តហ្វា និង ចក្រពត្រាធិរាជ យ៉ា ឡុង រាមាទី ២ ឬព្រះពុទ្ធលើតឡាណៈផាឡៃ និង ចក្រពត្រតាធិរាជ មិញ ម៉ាង ២–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda បកប្រែជាខេមរភាសាដោយលោកទេព ម៉េងឃាននៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៦៧។ ៣–នាទី «តន្ត្រីប្រចាំថ្ងៃ» សូមទោសខ្ញុំរកចម្រៀងស្នេហាជាតិមកចាក់ផ្សាយមិនទាន់ទាន់តែចម្រៀងស្នេហាចិត្ត ដូច្នេះសូមអញ្ចើញស្ដាប់បទ «ដើមដូងព្រលឹងស្នេហ៍» របស់អធិរាជសម្លេងទិព្វស៊ីនស៊ីសាមុតបណ្ដើរៗសិនចុះ។ ៤–នាទី «ពីនេះពី័នោះ» មានកៅអីទំនេរច្រើនណាស់ដែលស្ដាប់សម្ដេចវរធិបតីរបស់អាខ្វាងថ្លែងទៅកាន់មហាសន្និបាតអ.ស.ប. ។ សុផនឡារីវាយប្រហារល្បងខ្វាងពីការចំណាយទៅលើប៉ាណូឃោសនាលើកគូទអាសម្ដេចប្រេតធិបតីម៉ាណែតហ៊ុន។ ផ្លែឈើជ្រុះមិនឆ្ងាយគល់៖ ឳ Pirate កូន Bandit។ កូនទេវទត្ត ឳទេវតា៕