September 22, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/09-22-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–នាទី «សន្ទនាតុមូល» រវាង លោកថាច់ពីយ៉ានៅប្រទេសបារាំង លោកណនហ៊ីនៅប្រទេសបែលហ្ស៊ិក នឹងលោកប៊ុនឆននៅប្រទេសហុល្លង់ ថាតើអ.ស.ប. គួរទទួលស្គាល់ហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីខ្មែរដែរឬទេ? វគ្គទី ២ ។២–នាទី “ធម្មកថា” អធិប្បាយធម៌របស់ពុទ្ធសាសនាព្រះគុណម្ចាស់គូសុភាពទេសនាថ្ងៃមុនចូលវស្សាសម្ដែងពីធម្មចក្រនៃការប្រែប្រួលជាធម្មតារបស់ជីវិត។ ត្រូវទទួលស្គាល់ការពិតដែលអ្វីៗវាមិនបានដូចចិត្តយើងឡើយនាំឲ្យកើតទុក្ខ ដូច្នេះត្រូវមានហេតុមានផល។៣–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដោយថ្ងៃនេះលោកនឹងអានវគ្គទី ២០ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ» ជូនស្ដាប់ដោយរៀបរាប់ថាហ៊ុនសែននិងយួនជាចៅហ្វាយបានបង្កជម្លោះជាមួយថៃដោយយកលេសថាតារាភាពយន្តថៃនាងផ្កាយព្រឹកបានអះអាងថាប្រាសាទអង្គរវត្តជារបស់សៀម ហើយប្រើក្រុមអន្ធពាលឲ្យវាយប្រហារដុតបំផ្លាញស្ថានទូតនិងមជ្ឈមណ្ឌលពាណិជ្ជកម្មថៃនៅភ្នំពេញកាលពីឆ្នាំ ២០០៣។៤–នាទី «តន្ត្រីប្រចាំថ្ងៃ»សូមជូនចម្រៀងថៃ (អង្វរព្រះពាយផ្ញើស្នេហ៍ទៅផង) និងចម្រៀងខ្មែរ (៥ឆ្នាំទៀតម៉ែ) ទំនងបទភ្លេងតែមួយតែទំនុកខុសគ្នា ហើយដែលកំពុងបានទទួលប្រជាប្រិយភាពលើប្រព័ន្ធ TikTok ។៥–នាទី «ពីនេះពីនោះ» រុស្ស៊ីសម្លុតថាអាចនឹងប្រើអាវុធ រំញ័រអេឡីចត្រូម៉ាញេទិច EMP (Electromagnetic Pulse) ផ្ដាច់អគ្គិសនី និងទូរគមនាគមន៍ប្រទេសខាងលិចឲ្យអស់។លោកសោមកុលវឌ្ឍន៍នៃប្រទេសកាណាដា ត្រូវបានតែងតាំងជាអនុប្រធានក្រុមប្រឹក្សា ២៣ តុលា ១៩៩១ ។សម្ដេចធិបតីឡេឌឹកណែតទៅដល់ញិវយ៉កហើយហើយបានទទួលស្វាគមន៍ពីខ្មែរអាមេរិកាំង និងខ្មែរកាណាដាយ៉ាងកកកុញ៕