September 20, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/09-20-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–នាទី «សាសនាសាកល»«មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម ដល់ត្រង់ «ការសច្ចាថាមូហាំម៉ាត់គឺជាអ្នកនាំសាររបស់អល់ឡោះ»២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន» ថ្ងៃនេះសូមជូននិទានរឿងអាជ័យនិងស្ដេចក្រុងចិន។អាជ័យយកនំបញ្ចុកដែលខ្លះថាប៉ែនចុកថ្វាយស្ដេចក្រុងចិនសោយរួចលួចមើលមុខព្រះអង្គហើយភ្លាត់មាត់ថា «មើលទៅមុខស្ដេចក្រុងចិនដូចមុខឆ្កែ មើលមុខស្ដេចខ្មែរដូចខែពេញបូណ៌មី!» លទ្ធផល៖ អាជ័យជាប់គុកនៅស្រុកចិន។៣–នាទី «តន្ត្រីប្រចាំថ្ងៃ»សូមជូនចម្រៀងចិនមួយបទឈ្មោះ Ai Pia Cia E Ya ដែលប្រហែលជាប្រែថា អ្នកនឹងឈ្នះបើអ្នកតស៊ូ! ច្រៀងដោយ Desy Huang អ្នកចម្រៀង និពន្ធបទភ្លេង និងជាតារាភាពយន្តចិនតៃវ៉ាន់ដែលកំពុងល្បី។៤–នាទី «ពីនេះពីនោះ» ចិនពូកែសាងសង់សឹងអី ធ្វើមហាកំពែងជាប់លាប់រាប់ពាន់ឆ្នាំ មិនបាក់បែក។ចុះហេតុអ្វីសព្វថ្ងៃភ្លៀងធ្លាក់បន្តិចអគារកាកតៅហ៊ូដូលរលំងាយៗអ៊ីចឹង?