September 17, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/09-17-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹងឬ អត្តសញ្ញាណខ្មែរក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ។វគ្គទី ៣ ដែលលោកបញ្ជាក់ថាខ្មែរបូរាណមានជំនឿលើគ្រូទាំង ៥ គឺមេបាតាព្រះចៅ។២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយសានសុវិទ្យថ្ងៃនេះសូមជូនវគ្គទី ១៤១ នៃកម្រងរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រី ដែលម្ចាស់ក្សត្រី Sheherazade និយាយនិទានថ្វាយព្រះស្វាមី Shah Sharya ទ្រង់ព្រះសណ្ដាប់ដើម្បីឲ្យរួចខ្លួនពីត្រូវប្រហារជីវិត ដោយវគ្គនេះនឹងផ្ដើមរឿង អាលី បាបានិងចោរ ៤០ នាក់ ។៣–«នាទីតន្ត្រីប្រចាំថ្ងៃ»សូមជូនចម្រៀង១បទឈ្មោះ «ជំនោរត្រជាក់» ច្រៀងដោយរស់សេរីសុទ្ធានិងស៊ីនស៊ីសាមុត។ ៤–នាទី «ពីនេះពីនោះ»ក្រោយបញ្ជាឲ្យសម្លាប់ Prigozhin ហើយ Putin កំពុងភ័យព្រោះពួក Wagner តាមសងសឹក – ដំណឹងវល្លិត្អើកចុងក្រោយថា Putin ត្រូវរងរបួសដេកពេទ្ ព្រោះត្រូវលបប្រហារ។មេបញ្ជាការថ្មីរបស់ទាហានស៊ីឈ្នួល Wagner Andrei Beliakov ប្ដេជ្ញាសងសឹកឲ្យចៅហ្វាយដែលត្រូវ Putin បញ្ជាឲ្យសម្លាប់ចោល៕