September 15, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/09-15-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–នាទី “ធម្មកថា” ឆ្លើយតបចម្ងល់អ្នកស្ដាប់សម្ដែងដោយព្រះមហាវិមលធម្មពិនសែម រឿងមិច្ឆាទិដ្ឋិព្រោះតែមិនជឿថាស្លាប់ហើយកើតឡើងទៀត។២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដោយថ្ងៃនេះលោកនឹងអានវគ្គទី ១៩ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ» ជូនស្ដាប់។វគ្គនេះនិយាយពីការដែលហ៊ុនសែនបន្តចិញ្ចឹមពួកក្រុមអាវខ្មៅ យុវជន SOY និងពួកបាតដៃទី ៣ ទុកសម្រាប់បង្ក្រាបបាតុករយ៉ាងសាហាវព្រៃផ្សៃ ។ជាសុផារ៉ា មេគំនិតប្រើជនអន្ធពាលបង្ក្រាបបក្សប្រឆាំង។៣–នាទី «តន្ត្រីប្រចាំថ្ងៃ»សូមជូនបទឈ្មោះ «មួយម៉ឺនអាល័យ» ច្រៀងដោយស៊ីនស៊ីសាមុត។៤–នាទី «ពីនេះពីនោះ» សង្គ្រាមដ្រូនរវាងអ៊ុយក្រែននឹង រុស្ស៊ីកាន់តែឆាបឆេះ។ដ្រូនអ៊ុយក្រែនវាយប្រហារទីតាំងរុស្ស៊ីនៅជ្រោយគ្រីមេកាន់តែចាស់ដៃ។ដ្រូនអ៊ុយក្រែនចូលវ៉ៃរុស្ស៊ីដល់ក្រុងមូស្គូ។ការជីកបឹងនៅបុរីអង្គរអាចនឹងចេញជារូបរាងក្នុងពេលឆាប់ៗ ក៏មិនដឹង។បានបឹងសិប្បនិម្មិតមួយសម្រាប់ស្ទូចត្រី ចែវទូក ដាំឈូក ដាំព្រលិត…. សុបិនកណ្ដាលថ្ងៃត្រង់ដែលអាចជាការពិត៕