១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA ដែលថ្ងៃនេះនិយាយពីភាពឃោរឃៅរបស់ពួកបក្សប្រជាជនរបស់ហ៊ុនសែន-ហ៊ុនម៉ាណែត​ដែលតាមវាយធ្វើបាបសកម្មជនបក្សភ្លើងទៀនបែកក្បាលបែកក្បូង​មិនខុសពីពួកខ្មែរក្រហមដ៏មហាចង្រៃនោះឡើយ។
ពួកវារារាំងបក្សភ្លើងទៀនមិនឲ្យចូលរួមបោះឆ្នោតហើយ នៅតាមព្យាបាទសមាជិកភ្លើងទៀនទាល់តែបាក់ដៃបែកក្បាលថែមទៀត!
២–នាទី «និទានអារ៉ាប់» ​រឿង ១០០១​ យប់​ឬ ឯកសហស្សរាត្រី
ថ្ងៃនេះសូមជូនវគ្គទី ១៤០ ​នៃកម្រងរឿង​ ១០០១ ​យប់​ដែលម្ចាស់ក្សត្រី Sheherazade រៀបរាប់រឿងរ៉ាវរបស់ Sultan Harun al-Rashid ថ្វាយព្រះស្វាមី Shah Sharya ទ្រង់ព្រះសណ្ដាប់ដោយវគ្គនេះជាវគ្គបញ្ចប់នៃរឿងរ៉ាវរបស់គូស្យា ឬ អាប៊ូ ​ហាស្សាន់ អ្នកវេញខ្សែលក់ដែលក្លាយទៅជាមហាសេដ្ឋីដោយមានអន្តរាគមន៍ពីសម្លាញ់​២​នាក់​គឺ សាឌី និង​សាអាឌី។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ» រៀបរៀងជូនស្ដាប់ដោយអ្នកស្រី ខោល ម៉ុមកាលពី ថ្ងៃទី ២២​មីនា ២០១៣ (១០ ឆ្នាំមុន) សូមជូនចម្រៀង​ ២ ​បទ៖
បទទី ១ «មើលទឹកសមុទ្រ» ច្រៀងដោយ ឱកសុគន្ធកញ្ញា។
បទទី ២ «បងខុសហើយ» ច្រៀងដោយ ខេមរៈ សិរីមន្ត និង មាស សុខសោភា។
៤–នាទី «ពីនេះពីនោះ»
ហេងសួរ​យួនគមបានធ្វើជារដ្ឋមន្ត្រីក្រសួងការងារខ្មែរជួយហ៊ុនម៉ាណែតបង្ក្រាបកម្មករ។
ប្រទេសក្រីក្រ ផ្ដាច់ការច្រើនទិញអាវុធយុទ្ធោបករណ៍ Made-in-China ហើយក៏ជួបបញ្ហាទំនិញខ្វះគុណភាព។
មានមនុស្ស​៦​លាន​នាក់កើតជម្ងឺ Parkinson’s Disease នៅក្នុងលោកយើងនេះ។
អាហារសំខាន់សម្រាប់អ្នកកើត PD។