–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​ David Chandler និងឯកសាររបស់លោក Adhémard Leclère​ ហើយនៅក្នុង…

វគ្គទី ៣១ ង្វៀងអាញ់​ពេលត្រូវការជំនួយពីសៀមបានបញ្ជូនដើមឈើមាសដើមឈើប្រាក់ទៅថ្វាយ​ព្រះបាទរាមាទី ១ តែក្រោយឈ្នះពួកថៃសឺងឡើងជាអធិរាជយ៉ាឡុងហើយក៏ប្រកាន់ខ្លួនថាមានឋានៈស្មើគ្នាជាមិត្តនឹងសៀម។
២–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៦៥ ​។
Pham Van Dong ត្រូវបង្ខំចិត្តចូលជួប Brezhnev & Kosygin ដើម្បីសុំជំនួយសូវៀត។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ពង្សាវតារខ្មែរ» ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោកសាស្រ្តាចារ្យ នួន កន ក្នុងឆ្នាំ ១៩៥៨ ហើយដែលទទួលបានពានរង្វាន់លេខ១ ក្នុងមហោស្រពថ្នាក់ជាតិ និងទទួលបានមេដាយពីសម្ដេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សិរីវឌ្ឍនា។ ដឹកនាំការប្រគុំតន្ត្រី ដោយលោក អ៊ិន ទីតូ សម្រួលតន្រ្តីដោយលោក ម៉ម មិថុនា។
–នាទី «ពីនេះពី័នោះ»
ចិនមានគម្រោងសាងផ្លូវរទេះភ្លើងល្បឿនលឿនប្រវែង ៣០,០០០ គីឡូ។
សំណង់​«កាកតៅហ៊ូ» នៅស្រុកចិន​និង​សាងដោយចិននៅបរទេសធ្វើឲ្យពិភពលោកខ្លាចស្នាដៃចិន។
ការទូត «អន្ទាក់បំណុល» របស់ចិន?
លាវ ជាប្រទេសអាស៊ីអាគ្នេយ៍មុនគេដែលមានរទេះភ្លើងល្បឿនលឿន made-in-China ធ្វើឲ្យក្លាយទៅជាកញ្ជះចិនដោយបរិយាយ។