១–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹងខ្មែរ​ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ។
វគ្គទី ២ ដែលលោកបញ្ជាក់ថាខ្មែរខ្លួនឯងមិនចង់ជឿថាខ្លួនជាអ្នកកសាងប្រាសាទធំៗដ៏មហិមា​នោះទេ បែរជានាំគ្នាជឿថា​ព្រះឥន្ទ ព្រះពិស្ណុការឯណានោះជាអ្នកសាងទៅវិញ។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៣៩ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលម្ចាស់ក្សត្រី Sheherazade រៀបរាប់រឿងរ៉ាវរបស់ Sultan Harun al-Rashid ថ្វាយព្រះស្វាមី Shah Sharya ទ្រង់ព្រះសណ្ដាប់ដោយវគ្គនេះគូស្យា​ហាស្សាន់ អ្នកវេញខ្សែលក់ដែលក្លាយទៅជាមហាសេដ្ឋីបន្តពិពណ៌នាអំពីដំណើរជីវិតពីក្រីក្រមកជាមហាសេដ្ឋីនោះ។
៣–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀង​១បទឈ្មោះ «ចម្រៀងស្នេហា» ច្រៀងដោយរស់សេរីសុទ្ធានិងស៊ីនស៊ីសាមុត ​បទភ្លេងដោយ​ឯល​ប៊ុណ្ណាទំនុកច្រៀងនិងសម្រួលតន្ត្រីដោយអ៊ុំតារា។
៤–នាទី «ពីនេះពីនោះ»
ហ៊ុនម៉ាណែតជាកូនឡេឌឹកថ​និងង្វៀងធីទើ។
ប្រធានក្រុមប្រឹក្សា​២៣​តុលា​១៩៩១ អធិប្បាយថាហេតុអ្វីបានជាចង់សុំឲ្យ UN ទុកអាសនៈកម្ពុជាឲ្យនៅទំនេរមួយរយៈសិន៕