១–នាទី «សាសនាសាកល»​
«មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម សង្កត់ធ្ងន់ត្រង់ជំនឿថា «មានព្រះតែមួយអង្គគឺអាឡោះហើយមូហាំម៉ាត់ជាអ្នកនាំសាររបស់ព្រះអង្គ»។
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន»​ ថ្ងៃនេះសូមជូនវគ្គទី ​៣​ នៃបាឋកថារឿង «កំណើតនគរខ្មែរ» ផ្អែកលើរឿងព្រេង «ព្រះថោងនាងនាគ» ។
ស្ដេចនាគឡើងមកជួយបូមជួយបឺតពង្រីងទឹកពង្រីកដី សាងនគរគោកធ្លកថ្វាយរាជបុត្រីនិងព្រះធីតុបតីដោយដាក់លក្ខខណ្ឌថាកុំសាងប្រាសាទដែលមានរូបព្រហ្មមុខបួន។
៣–«នាទីបញ្ចេញយោបល់» សូមជូនលិខិតប្រតិកម្មទៅនឹងសំណើឲ្យព្យួរអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងដាស់អារម្មណ៍ស្នេហាជាតិមួយបទឈ្មោះ «ស្អែកលាម៉ែទៅធ្វើទាហាន»​ច្រៀងដោយអធិរាជចម្រៀងសូរសំនៀងពេជ្រស៊ីនស៊ីសាមុត។
This image has an empty alt attribute; its file name is image-103.png
៥–នាទី «ពីនេះពីនោះ» 
ប្រតិកម្មទៅនឹងប្រតិកម្មលើសំណើឲ្យព្យួរអាសនៈកម្ពុជានៅយូអិន។
គេថាអូបាម៉ាជាអ្នកញាក់ខ្សែពីក្រោយចូបៃដឹន។