September 3, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/09-03-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹងខ្មែរក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ។គេថាព្រលឹងគឺអ្វីដែលមិនចេះសាបសូន្យរបស់ជាតិ។លោកសាស្រ្តាចារ្យថាព្រលឹងខ្មែរសម័យបូរាណគឺនាងគង្ហីងនិង សត្វក្រពើ។២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយសានសុវិទ្យថ្ងៃនេះសូមជូនវគ្គទី ១៣៧ នៃកម្រងរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រី ដែលម្ចាស់ក្សត្រី Sheherazade រៀបរាប់រឿងរ៉ាវរបស់ Sultan Harun al-Rashid ថ្វាយព្រះស្វាមី Shah Sharya ទ្រង់ព្រះសណ្ដាប់ដោយវគ្គនេះពាក់ព័ន្ធនឹងគូស្យាហាស់សាន់ អ្នកវេញខ្សែលក់ដែលក្លាយទៅជាមហាសេដ្ឋី។៣–«នាទីតន្ត្រីប្រចាំថ្ងៃ»សូមជូនបទជំនោរកត្តិកច្រៀងដោយរស់សេរីសទ្ធានិងស៊ីនស៊ីសាមុតបទភ្លេងនិងទំនុកច្រៀងដោយស៊ីនស៊ីសាមុត ដឹកនាំភ្លេងដោយមែរប៊ុន។៤–នាទី «ពីនេះពីនោះ»ព្រះសង្ឃទទួលជាសាក្សីនៃពិធីបុណ្យផ្កាប្រាក់សាមគ្គីនៅបុរីអង្គរ២កញ្ញា២០២៣។តូបលក់ឥវ៉ាន់ខ្លះៗនៅបុរីអង្គរថ្ងៃ២កញ្ញា២០២៣។បោះតង់នៅបុរីអង្គរបុណ្យសំពះព្រះខែ។ត្រៀមហែផ្កាប្រាក់២កញ្ញា២០២៣។សំពះព្រះខែដើរប្រទក្សិណព្រះពុទ្ធរូប។