August 31, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/08-31-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CAនិយាយពីដំណើរទៅភ្នំបូកគោរបស់ខ្មែរដែលបានក្លាយទៅជាបូជនីយដ្ឋានសំខាន់របស់ជនជាតិយួនទៅហើយ។២–នាទី «និទានអារ៉ាប់» ចូលដល់វគ្គទី ១៣៦ នៃរឿង ១០០១ យប់ឬ ឯកសហស្សរាត្រីថ្ងៃនេះសូមជូនវគ្គបញ្ចប់នៃរឿងរបស់បុរសឈ្មោះស៊ីឌីនូម៉ាន អធិប្បាយប្រាប់ស៊ុលតង់ហារុន អាល់-រ៉ាស្ហ៊ីដពីមូលហេតុដែលគាត់វាយធ្វើបាបសេះញីរបស់គាត់រៀងរាល់ថ្ងៃ។៣–នាទី «តន្ត្រីប្រចាំថ្ងៃ» សូមជូនបទ «កម្ពុជាមាតុភូមិខ្ញុំ» និពន្ធទំនុកច្រៀងនិងច្រៀងដោយ អ្នកស្រីកេត្យា ស៊ាន។៤–នាទី «ពីនេះពីនោះ»ពួកអាខ្វាងវាធ្វើច្បាប់ហាមអ្នកមានសញ្ជាតិ២ធ្វើធំនៅនគររំដួល តែកូនក្រៅខោរបស់វានិងបក្សពួកវាសុទ្ធតែមានសញ្ជាតិលើសពីមួយឡើងទៅតែអាចធ្វើនាយករដ្ឋមន្ត្រីធ្វើប្រធានស្អីៗបាន។ ដើរជាន់កែងឆ្កែហើយ អាខ្វាងអើយ!សេចក្ដីស្នេហាតែងតែធ្វើឲ្យខ្វាក់មើលអ្វីក្រៅពីរង្វង់ភក្ត្រារបស់នាងមិនឃើញឡើយ។ អន្ទិតយើងសុំទោសញាតិញោម! សូមខន្តីអភ័យទោស!