១–នាទី «សន្ទនាតុមូល» រវាងលោកថាច់ពីយ៉ា តំណាងវិទ្យុខ្មែរពិភពលោក​នឹងលោក​ប៉ែន​វ៉ាណូ ប្រធានក្រុមប្រឹក្សា ២៣​ តុលា ១៩៩១ និងលោក​ហែមវ៉ា់ន់ឆន នៅប្រទេសបារាំង វគ្គបញ្ចប់ ឆ្លើយតបសំនួរថាតើការស្ថាបនាគណៈរដ្ឋមន្ត្រីធ្វើឡើងតាម រយៈការសម្រេចចិត្តរបស់យួនមែនឬ? ​
២–នាទី «សាសនាសាកល»​
សូមបន្តអានអារម្ភកថានៃសៀវភៅឈ្មោះ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម ដែលមានចែងអំពី «សារៈសំខាន់ទាំង ៥ នៃសាសនា​ឥស្លាម»។
៣–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន»​ ថ្ងៃនេះសូមជូនវគ្គទី ២​ នៃរឿង «កំណើតនគរខ្មែរ» ដោយផ្អែកលើរឿងព្រេងឈ្មោះ «ព្រះថោងនាងនាគ» មកសម្ដែងជូនស្ដាប់។
ព្រះថោងតោងស្បៃនាងនាគចុះទៅនគរបាតាលសុំនាងនាគពីនាគរាជជាបិតា។
ស្ដេចនាគឡើងមកជួយបូមជួយបឺតពង្រីងទឹកពង្រីកដី សាងនគរគោកធ្លកថ្វាយរាជបុត្រីនិងព្រះធីតុបតីដោយដាក់លក្ខខណ្ឌថាកុំសាងប្រាសាទដែលមានរូបព្រហ្មមុខបួន។
តែល្បងថោងផ្គើនឪក្មេកដោយដាក់ក្បាលព្រហ្មនៅគ្រប់ផ្លូវចូលប្រាសាទទៅវិញ។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងកញ្ញាទូចស៊ុននិច «យំស្ដាយដីកម្ពុជាក្រោម»។
This image has an empty alt attribute; its file name is image-103.png
៥–នាទី «ពីនេះពីនោះ» 
ស្មាក្ដីស្រុកនៃខណ្ឌ Fulton រដ្ឋ GA ដែលប្ដឹង​ត្រាំនិងគ្នីគ្នាលោក​ ១៨ ​នាក់ ពេលនេះកំពុងលង់ទ្រនេសជាប់ចោទធ្វើខុសនីតិវិធី​និងត្រូវដកហូតថវិកា ​២០០,០០០ ដុល្លារ។
បុណ្យផ្កា ច្រូតស្រូវ ​ដាល់អំបុក សំពះព្រះខែ ២០២២ ៕