August 29, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/08-29-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download ១–នាទី «សន្ទនាតុមូល» រវាងលោកថាច់ពីយ៉ា តំណាងវិទ្យុខ្មែរពិភពលោក លោកប៉ែនវ៉ាណូ ប្រធានក្រុមប្រឹក្សា ២៣ តុលា ១៩៩១ នឹងលោកហែមវ៉ា់ន់ឆន នៅប្រទេសបារាំង ស្ដីពីសំនួរដូចតទៅ៖ តើបំណងរបស់យួនមកលើកម្ពុជាបានសម្រេចហើយឬនៅ? តើការតែងតាំងហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រី ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញខ្មែរដែរឬទេ? និងតើការស្ថាបនាគណៈរដ្ឋមន្ត្រីធ្វើឡើងតាមរយៈការសម្រេចចិត្តរបស់យួនមែនឬ? វគ្គទី ២ ។ ២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក David Chandler និងឯកសាររបស់លោក Adhémard Leclère ហើយនៅក្នុង… វគ្គទី ២៩ នឹងនិយាយពីបារាំងយកលេសធ្វើអន្តរាគមន៍ជួយពួកកាតូលិកដែលត្រូវយួនធ្វើបាបដើម្បីលើកទ័ពវ៉ៃក្រុងហ្វេ។ ៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda បកប្រែជាខេមរភាសាដោយលោកទេព ម៉េងឃាននៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៦៣ ។ ៤–នាទី «តន្ត្រីប្រចាំថ្ងៃ» សូមជូនចម្រៀងមួយបទឈ្មោះ «ធ្វើការរាល់ថ្ងៃ» ច្រៀងដោយ ទូច ស្រីល័ក្ខ។ ៥–នាទី «ពីនេះពី័នោះ» Americans ដែលស្រឡាញ់ Trump mមានច្រើនកកកុញ។ អាដែលស្អប់ធ្វើយ៉ាងណាក៏វានៅតែស្អប់។ ដើម Palm ដាំថ្មីអមផ្លូវចូលបុរីអង្គរ។ អនាគតទីស្នាក់ការវិទ្យាស្ថានបច្ចេកវិទ្យាធម្មិក។ មេធំធម្មិកព្រហ្មបញ្ចេញកម្លាំងរៀបចំទីស្នាក់ការថ្មីនៅបុរីអង្គរ។