August 28, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/08-28-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀងឬអ្នកស្រី គឹម ធីអ៊ូយវគ្គទី ២៦ ស្ដីពីជីវិតនិងបទពិសោធន៍របស់យាយទៀងក្រោយរត់ពីយួនកុម្មុយនីស្តឥណ្ឌូចិនមករស់នៅឯកម្ពុជាកណ្ដាល។២–នាទី «សន្ទនាតុមូល» រវាងលោកថាច់ពីយ៉ា តំណាងវិទ្យុខ្មែរពិភពលោក លោកប៉ែនវ៉ាណូ ប្រធានក្រុមប្រឹក្សា ២៣ តុលា ១៩៩១ នឹងលោកហែមវ៉ា់ន់ឆន នៅប្រទេសបារាំង ស្ដីពីសំនួរដូចតទៅ៖ តើបំណងរបស់យួនមកលើកម្ពុជាបានសម្រេចហើយឬនៅ? តើការតែងតាំងហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រី ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញខ្មែរដែរឬទេ? និងតើការស្ថាបនាគណៈរដ្ឋមន្ត្រីធ្វើឡើងតាមរយៈការសម្រេចចិត្តរបស់យួនមែនឬ? វគ្គទី ១ ។៣–នាទី «តន្ត្រីប្រចាំថ្ងៃ»សូមជូនចម្រៀងស៊ីនស៊ីសាមុតមួយបទឈ្មោះ «ញញឹមស្រស់» ។៤–នាទី «ពីនេះពីនោះ»គេថាអាយក្សមុខខ្មៅត្រូវពួកត្រកូលហ៊ុនប្លន់អំណាច។«សម្ដេចភក្ដីពិជ័យសេនា» ចេញមុខទទួលខុសត្រូវរឿងដាក់រូបបាក់ហូពីក្រោយឡេឌឹកថុង។សូមអញ្ជើញចូលរួមបុណ្យច្រូតស្រូវ ដាល់អំបុក អកអំបុក សំពះព្រះខែនៅបុរីអង្គរថ្ងៃសៅរ៍ទី២កញ្ញាខាងមុខនេះ។