August 27, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/08-27-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» ដែលថ្ងៃនេះលោកសាស្រ្តាចារ្យនឹងអធិប្បាយអំពីព្រលឹងខ្មែរដែលសម័យពីបូរាណគេច្រើនគោរពក្នុងរូបជានាងគង្ហីងនិង សត្វក្រពើ។២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយសានសុវិទ្យថ្ងៃនេះសូមជូនវគ្គទី ១៣៥ នៃកម្រងរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រី ដែលម្ចាស់ក្សត្រី Sheherazade រៀបរាប់រឿងរ៉ាវរបស់ Sultan Harun al-Rashid ថ្វាយព្រះស្វាមី Shah Sharya ទ្រង់ព្រះសណ្ដាប់ដោយវគ្គនេះពាក់ព័ន្ធនឹង…បុរសឈ្មោះស៊ីឌីនូម៉ាននិងសេះញីដែលគេវាយធ្វើបាបរៀងរាល់ថ្ងៃ។៣–«នាទីតន្ត្រីប្រចាំថ្ងៃ»សូមជូនចម្រៀងមួយបទរបស់ស៊ីនស៊ីសាមុតច្រៀងឡើងវិញដោយ យឿនពិសី។៤–នាទី «ពីនេះពីនោះ»Trump ហើយនិងអ្នកការពារលោកជាច្រើននាក់(១៨) ត្រូវប៉ូលិសនៅគុកខណ្ឌ Fulton រដ្ឋ GA ចាប់ថតរូប Mug shots ជាការបោះត្រាថាជាជនជាប់ចោទ។ខាងក្រសួងសុខាភិបាលរកឃើញពូជថ្មីនៃ កូវិដ-១៩ ដែលកំពុងចាប់ផ្ដើមឆ្លងទៀតហើយ គេតឿនឲ្យប្រយ័ត្ន។សូមទោសភ្លេចដាក់ខិត្តបណ្ណជូនដំណឹងអំពីបុណ្យអកអំបុកនៅបុរីអង្គរ ណតខារ៉ូឡៃណា៕