August 26, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/08-26-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download ១–នាទី “ធម្មកថា” ឆ្លើយតបចម្ងល់អ្នកស្ដាប់ ធម្មកថាសម្ដែងដោយលោកគ្រូសានភារ៉េត ស្ដីពីរឿងជាតិមុខជាតិក្រោយ និងមនុស្សចាំជាតិ វគ្គទី ១ ។ ២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតា ថ្ងៃនេះលោកសូមលើកយកវគ្គទី ១៦ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ» ស្ដីពីការប្រើក្រុមយុវជន SOY និងពួកបនសំផឹងយួនបាំងពីមុខជំនួញគ្រឿងញៀននៅកម្ពុជា ដោយមានក្រុមគ្រួសារហ៊ុនខ្វាងជាអ្នកការពារនិងជួញដូរផ្ទាល់។ ៣–នាទី «តន្ត្រីប្រចាំថ្ងៃ» សូមជូនបទ «ព្រៃវែងស្រុកកំណើតខ្ញុំ» និពន្ធនិងច្រៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង។ ៤–នាទី «ពីនេះពីនោះ» បក្សប្រជាធិបតេយ្យ តទល់នឹងបក្សសាធារណរដ្ឋ នៅអាមេរិក។ Trump អតីតប្រធានាធិបតីអាមេរិកាំងដែលត្រូវសត្រូវនយោបាយធ្វើបាប មើលងាយ ចោទប្រកាន់ប្ដឹងទាំងបំពាន ចាប់ថតរូបធ្វើឲ្យមុខលោកមុខដូចចោរ តែយើងដឹងថា Trump នឹងឈ្នះឆ្នោត បានធ្វើជាប្រធានាធិបតីមួយអាណត្តិទៀត។