១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
រៀបរាប់អំពីអនុស្សាវរីយ៍កាលពីកុមារី ក្រោមម្លប់ភ្នំនាងកង្រី ខេត្តកំពង់ឆ្នាំង។
២–នាទី «និទានអារ៉ាប់» ​ចូលដល់​វគ្គទី ១៣៤ នៃរឿង ១០០១​ យប់​ឬ ឯកសហស្សរាត្រី
ថ្ងៃនេះបន្តរឿងក្ដីលោភលន់របស់ ​បាបា​អាប់ឌុលឡា ដែលធ្វើឲ្យគាត់ខ្វាក់ភ្នែកទាំងសងខាង។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀ​ង ១ ​បទដំបូងឈ្មោះ «ពាក្យមិនពិត» ដែលទូចស៊ុននិចបានថតកាលពីឆ្នាំ ២០២០ ក្រោយបាត់សម្លេងទៅ ១៧​ ឆ្នាំព្រោះត្រូវខ្មាន់កាំភ្លើងកំបាំងមុខបាញ់ប្រហារកណ្ដាលក្រុងភ្នំពេញកាលពីខែតុលា​ ២០០៣ បណ្ដាលឲ្យមាតាជាទីស្រឡាញ់ក្ស័យជីវិតរីឯខ្លួនទូចស៊ុននិចក្លាយទៅជាខ្វិនកម្រើកដៃជើងនិងរាងកាយពុំបាន។
៤–នាទី «ពីនេះពីនោះ»
Yevgeniy Prigozhin មេទ័ពទាហានស៊ីឈ្នួល Wagner ផ្ទុះយន្តហោះស្លាប់ក្បែរមូស្គូ សង្ស័យជាស្នាដៃបិសាចរបស់ Putin។
ដើម្បីគេចមិនឲ្យពួកស្អប់ Trump ប្ដឹងច្រើនពេក Matt Gaetz ស្នើឲ្យ Trump ដើរតួជាអ្នកផ្លុំកញ្ចែ (Whistleblower)។
ហាត់ប្រាណលើកដៃលើកជើងខ្លះទៅ កុំនៅស្ងៀមៗ៕