១–នាទី «ធម្មកថា» ស្ដាប់លោកតាស៊ុចពីខេត្តស្រិន្ទស្រុកសៀម ទេសន៍ពីសច្ចធម៌ដែលថាមនុស្សស្រឡាញ់គ្នាច្រើនតែកុហកគ្នា។
២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​ David Chandler និងឯកសាររបស់លោក Adhémard Leclère​ វគ្គទី ២៨ និយាយពីរាជ្យព្រះបាទអង្គឌួង​ ១៨៤០-១៨៦០
ដែលទ្រង់បានសុំឲ្យទ័ពសៀមដឹកនាំដោយពញាបឌិនតេជោជួយបណ្ដេញយួនចេញពីកម្ពុជា។
៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៦២ ​។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងតែងដោយវ៉ោយហូរ ច្រៀងដោយ​ប៉ែនរ៉ន ឈ្មោះ «ចេះតែរង់ចាំ» ជាបទភ្លេងកំដរភាពយន្តរឿង «ផ្គរលាន់ដើមឆ្នាំ»។
៥–នាទី «ពីនេះពី័នោះ»
កូនអា«ថ»មីកាហ៊ាងបានធ្វើនាយករដ្ឋមន្ត្រីស្រុកសាម៉ែហឺយ!
ពួកអាវក្រហមទៅស្វាគមន៍ចៅហ្វាយធំ ថាក់ស៊ិនដល់ព្រលានយន្តហោះ ២២ សីហា ២០២៣ ។
ថាក់ស៊ិន ឈិនណាវ៉ាត់ ត្រឡប់មកថៃទទួលទោស​ជាប់គុក ៨ ​ឆ្នាំ។
ម៉ោះ មកស្ដាប់អ្នកស្រីលក្ខិណាសំពងក្បាល «អាទី» នាយករដ្ឋមន្ត្រីថ្មីរបសកម្ពុជា៕