August 20, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/08-20-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» ដែលថ្ងៃនេះសូមជូនភាគទី ៣ នៃបទសន្ទនាស្ដីពី «សាសនាជី» និងគ្រូទាំង ៥ របស់ខ្មែរ មាន មេ បា តា ព្រះ ចៅ ដែលជាការលាយផ្សំរវាងវប្បធម៌ខ្មែរដើមនឹងវប្បធម៌ពីឥណ្ឌា ដូចជារឿងពុទ្ធិសែននិងនាងកង្រី ជាដើម។២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយសានសុវិទ្យថ្ងៃនេះសូមជូនវគ្គទី ១៣៣ នៃកម្រងរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រី ដែលម្ចាស់ក្សត្រី Sheherazade រៀបរាប់រឿងរ៉ាវរបស់ Sultan Harun al-Rashid ថ្វាយព្រះស្វាមី Shah Sharya ទ្រង់ព្រះសណ្ដាប់ដោយវគ្គនេះពាក់ព័ន្ធនឹង…រឿងរបស់ស្មូមខ្វាក់ Baba Abdalla ។៣–នាទី «តន្ត្រីប្រចាំថ្ងៃ»សូមជូនបទ «23 តុលា 1991» តែងនិងច្រៀងដោយអ្នកចម្រៀងស្នេហាជាតិ កុយ វណ្ណានៅប្រទេសបារាំង។៤–នាទី «ពីនេះពីនោះ»បើ EU ផ្ដាច់ EBAពីកម្ពុជាឈប់អនុគ្រោះពន្ធឈប់អនុញ្ញាតឲ្យនាំចូលទំនិញគ្រប់មុខឥតកំណត់បរិមាណ លើកលែងតែអាវុធមែន កម្ពុជាខូចខាតច្រើនណាស់។ តែទោះជាមាន EBA ក៏ពួកអាខ្វាងវាមិនចេះប្រើជាប្រយោជន៍ដល់ខ្មែរយើងដែរ។ វាទុកគ្រាន់ឲ្យចិននិងយួននាំទំនិញចេញទៅអឺរ៉ុបដោយដាក់ប្លាក Made in Cambodia តែប៉ុណ្ណោះ៕