១–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​
សង្គ្រាម​វៀតមិញប្រឆាំងបារាំងខ្មែរក្រោមចូលខាងបារាំងក៏ស្លាប់​ចូលខាងយួនក៏ស្លាប់។
ពួកខ្មែរយៀកមិញជាផលិតផលរបស់យួនហូជីមិញ (ក្នុងរូបគឺសឺងង៉ុកមិញ និងហូជីមិញ)។
២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកិត្យានៅប្រទេសបារាំង
សូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុន ចន្ទ-ម៉ុល វគ្គទី ៥ ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនច្រៀងពិរោះមួយបទឈ្មោះ «ស្ដាយក្រោយ» ច្រៀងដោយកម្លោះសួរ​វិចិត្រ។
៤–នាទី «ពីនេះពីនោះ» 
Srettha Thavisin ឬ Pita Limjaroenrat នឹងបានជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ?
តែមានគេថាតំណែងនាយករដ្ឋមន្ត្រីអាចនឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃអតីតឧត្តមសេនីយ៍ណាមួយក្នុងចំណោមពីរនាក់នេះ។
បញ្ហាចរាចរណ៍ផ្លូវភេទកូនក្លេងនៅស្រុកសៀម ជាបញ្ហាធំពេលបច្ចុប្បន្ន។
គេថា «ស្រីខូច» នៅផាត់ថាយ៉ា កៀរនឹងជើង។