១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
នយោបាយខ្មែរក្រហមចង្រៃ «ដកស្មៅដកទាំងឫស» ធ្វើឲ្យមាន​ «ដើមឈើពិឃាត»​ដែលពួកវាបោកទារកសម្លាប់
និងប្រើវិធីផ្សេងៗសម្លាប់ខ្មែរទាំងគ្រហស្ថទាំងបព្វជិត ព្រោះពួកអាចង្រៃអស់ហ្នឹងវាមិនមែនមនុស្សទេ វាជាសត្វតិរច្ឆាន។
២–នាទី «និទានអារ៉ាប់» 
ភាគបញ្ចប់នៃរឿងអាឡាឌិន​និងចង្កៀងទិព្វ ស្ដីពីការសម្លាប់ប្អូនរបស់គ្រូធ្មប់អាហ្វ្រិកដែលក្លែងខ្លួនជាអ្នកបុណ្យ ហ្វាទិមចូលមកក្នុងវាំងក្នុងបំណងសម្លាប់អាឡាឌិនសងសឹកឲ្យបងប្រុសនិងដណ្ដើមយកចង្កៀងទិព្វ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងព្រះរាជនិពន្ធរបស់ស្ដេចសីហនុ​ឈ្មោះ «រាត្រីដែលបានជួបភ័ក្ត្រ» ច្រៀងដោយ​ស៊ីនស៊ីសាមុត និងអ្នកស្រី កែវសេដ្ឋា។
៤–នាទី «ពីនេះពីនោះ»
ទឹកភ្លៀងជនលិចក្រុង​នានាលើពិភពលោកតាំងពីអាមេរិក អឺរ៉ុបខាងជើងដូចជា ស៊ុយអែត ន៍រវ៉ែហ្ស និងនៅ ជប៉ុន តៃវ៉ាន់ ​ចិន ​យួន ​ឥណ្ឌា។
រដូវប្រាំងចាប់ពី​វិច្ឆិកាដល់មេសា រីឯរដូវវស្សា​ចាប់ពីឧសភាដល់តុលា។
បណ្ដឹងចោទប្រកាន់ត្រាំនិងបក្ខពួក ១៨​នាក់​ដោយ ស្មាក្ដីស្រុក Fani Willis នៅសាលាដំបូងខណ្ឌ Fulton រដ្ឋ​ GA អាចនឹងរលូត។