១–នាទី «សាសនាសាកល»​
សូមបន្តអានអារម្ភកថានៃសៀវភៅឈ្មោះ «មគ្គុទ្ទេសក៍មូស្លីមថ្មី» ដែលមានចែងថាព្រះអល់់ឡោះបានដាក់់កាតព្វកិច្ចធ្វើធម្មយាត្រា «ហាជ្ជី» នៅកាក់់ហ្គះសម្រាប់់អ្នកដែលមានលទ្ធភាពអាចធ្វើបាន។
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន»
ថ្ងៃនេះលោកសាស្ត្រាចារ្យនឹងវិភាគរឿងអាជ័យពេលជួបស្ដេចក្រុងចិន​ហើយថា «ឃើញមុខស្ដេចចិនដូចមុខឆ្កែ…» ម៉េចបានជាថាអ៊ីចឹង?
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងស្នេហាទឹកដីកម្ពុជាក្រោម​ដោយកំពូលនាដការិនីល្បីល្បាញ ទូច ស្រីនិចដែលបានក្លាយជាស្ត្រីពិការតាំងពីឆ្នាំ ២០១៣​ មកព្រោះនាងច្រៀងដាស់សតិអារម្មណ៍កូនខ្មែរ្យចេះនឹកស្ដាយស្រណោះទឹកដីដ៏ពិសិដ្ឋគឺកម្ពុជាក្រោមរបស់យើង។
This image has an empty alt attribute; its file name is image-103.png
៤–នាទី «ពីនេះពីនោះ» 
ទូចស្រីនិចផ្ទាល់បានចេញមកបដិសេធថាព្រឹត្តិការណ៍ម្ដាយជាទីគោរពស្រឡាញ់ត្រូវបាញ់ស្លាប់​និង​ខ្លួននាងត្រូវពិការកម្រើកដៃជើងមិនរួចហ្នឹងមិនមែនមកពីរឿងប្រុសឈ្មោលប្ដីគេស្អីនោះទេ​ តែគឺមកពីរឿងនយោបាយថ្នាក់ជាតិខ្មែរតែម្ដង។
និស្សិតខ្មែរនៅឯនាយសមុទ្រត្រូវ​អៀងសារីបោកឲ្យត្រឡប់ទៅជួយកសាងប្រទេស…​ភាគច្រើនស្លាប់ដូចសត្វធាតុ។
បើមានលុយសល់គួរទិញមាសទុកខ្លះសម្រាប់ពេលមានអាសន្នដូចជាសង្គ្រាម​ ឬទុរ្ភិក្ខអត់ឃ្លាន៕