August 15, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/08-15-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download ១–នាទី «ធម្មកថា» សន្ទនារឿងពុទ្ធសាសនា សូមជូនទេសនាតាមបែបគ្នាឯងរបស់លោកតាស៊ុច រៀបរាប់ពីនេះពីនោះបង្កសម្លេងសើចគឹលក្នុងចំណោមពុទ្ធសាសនិកខ្មែរនៅកន្លែងណាមួយនៃនគររំដួល។ ២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក David Chandler និងឯកសាររបស់លោក Adhémard Leclère យួនបន្តធ្វើបាបខ្មែរតាមគ្រប់វិធី។ ខ្មែរបះបោរកាប់យួននិងពឹងសត្រូវសៀមឲ្យមកជួយបណ្ដេញយួនរហូតដល់ចូវដុក។ ៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda បកប្រែជាខេមរភាសាដោយលោកទេព ម៉េងឃាននៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៦១ ។ ៤–នាទី «តន្ត្រីប្រចាំថ្ងៃ» សូមជូនចម្រៀងឈ្មោះ «យំស្ដាយដីកម្ពុជាក្រោម» ច្រៀងដោយ កញ្ញា ទូចស្រីនិច។ ៥–នាទី «ពីនេះពី័នោះ» ត្រាំនិងគ្នីគ្នា ១៨ នាក់ត្រូវស្មាក្ដីខណ្ឌ Fulton រដ្ឋ GA ចោទប្រកាន់ពីបទឧក្រឹដ្ឋថ្នាក់សហព័ន្ធថាជ្រាតជ្រែកក្នុងការបោះឆ្នោតថ្នាក់ជាតិ។ សួរថាសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនដូចគ្នានឹងសង្គ្រាមអាមេរិកនៅស្រុកយួនទេ? គំរោង៖ ដាំដើម Palm ឲ្យបាន ៥០ ដើម។ ក្រុមអ្នកជំនាញខាងការដាំដើមត្នោតនៅបុរីអង្គរ៕