August 13, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/08-13-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download ១–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» ដែលថ្ងៃនេះសូមជូនភាគទី ២ នៃបទសន្ទនាស្ដីពី «សាសនាជី» និងគ្រូទាំង ៥ របស់ខ្មែរ មាន មេ បា តា ព្រះ ចៅ ជាពិសេសគឺភាពជាខ្មែរដែលខុសពីប្រភពដើមឥណ្ឌា ឧទាហរណ៍មានក្នុងរឿង «រាមកេរ្តិ៍» ដែលខុសពី «រាមាយណៈ» របស់ក្លឹង្គកន្លែងខ្លះ។ ២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយសានសុវិទ្យ ថ្ងៃនេះសូមជូនវគ្គទី ១៣១ នៃកម្រងរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រី ដែលនិយាយអំពីគ្រោះកម្មលើកទី ៣ របស់អាឡាឌិន ដែលប្អូនប្រុសគ្រូធ្មប់អាហ្វ្រិកតាមមកសងសឹកដល់ស្រុកចិន។ ៣–នាទី «តន្ត្រីប្រចាំថ្ងៃ» សូមជូនបទ «ទឹកភ្នែកពុកម៉ែខ្ញុំ» តែងនិងច្រៀងដោយអ្នកចម្រៀងស្នេហាជាតិ កុយ វណ្ណា។ ៤–នាទី «ពីនេះពីនោះ» Trump ត្បកក្បាលពិធីការិនី ស៊ីអិនអិនដែលចង់សួរដេញជើងលោក។ កនយើងនៅបុរីអង្គរជួយគ្នាដាំតាលព្រឹក្សរំលឹកដល់ត្នោតខ្មែរ។ ជំរកបណ្ដោះអាសន្នតម្លៃជិត ២ ម៉ឺនដុល្លាររបស់ធម្មិកព្រហ្ម។